ព័ត៌មានជាតិ

ជំទាវ ញូង ចរិយា អ៊ុន ចាន់ដា អមដំណើរដោយ លោកជំទាវ ប៉ាង ដានី អនុប្រធាន អចិន្រ្តៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយសប្បុរសជនជាច្រើនរូប បាននាំយកអំណោយមនុស្សធម៌របស់សាខា ចែកជួនជនមានពិការភាព ដែល ខ្វះខាតជីវភាព ចំនួន ១០ គ្រួសារ

(កំពង់ចាម)÷នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា អមដំណើរដោយ លោកជំទាវ ប៉ាង ដានី អនុប្រធាន អចិន្រ្តៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយសប្បុរសជនជាច្រើនរូប បាននាំយកអំណោយមនុស្សធម៌របស់សាខា ចែកជួនជនមានពិការភាព ដែល ខ្វះខាតជីវភាព ចំនួន ១០ គ្រួសារ រស់នៅ ភូមិពង្រ ៤នាក់ និង ភូមិរមូលចំនួន ៦នាក់ ឃុំរអាង ស្រុកកំពង់សៀម ។ អំណោយមនុស្សធម៌ដែលបានផ្តល់ជូន ជនមានពិការភាពទាំង ១០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត ១សម្រាប់ និង ថវិកា ៥០.០០០ រៀល ។ បន្តពីនោះ លោកជំទាវ និងក្រុមការងារ ព្រមទាំងសប្បុរសជន ក៏បានអញ្ជើញ នាំយក ទេយ្យទាន សម្ភារ មួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅ វត្ត ទួលកែវប្រាសាទ ហៅវត្តពង្រ ផងដែរ រួមមាន អង្ករ ៥០ គីឡូក្រាម មី ២កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកសុីអុីវ ២យួរ ឃីត ២កញ្ចប់ និងថវិកា មួយចំនួន ៕