ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងក្រុមការងារបច្ចេកទេសមន្ទីរ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅតាមដងស្ទឹង ស្ថានីយផលិតទឹកស្អាត និងដំណើរការ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ(គម្រោងកូរ៉េ)។

(បន្ទាយមានជ័យ)៖នៅថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម ឃ្លោក នួយ អភិបាលរងនៃគណៈអភិបាលខេត្ត លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងក្រុមការងារបច្ចេកទេសមន្ទីរ ក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់ លោកមេភូមិ បានអញ្ជើញចុះពិនិត្យលើការងារ÷

១.ស្ថានភាពទឹកនៅក្នុងស្ទឹងមង្គលបូរី នៅចំណុចប្រព័ន្ធធារាសាស្ត្រពោធិ៍ពីរដើម។

២.ស្ថានីយបូមទឹកដើម្បីផលិតទឹកស្អាត សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងស្រុកមង្គលបូរី។

៣.ស្ថានីយបូមទឹកដើម្បីផលិតទឹកស្អាត សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងក្រុងសិរីសោភ័ណ។

៤.ការអនុវត្តការងារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ(គម្រោងកូរ៉េ)។

ការសន្និដ្ឋាន÷
-តាមការពិនិត្យជាក់ស្តែង ចំពោះការប្រើប្រាស់ទឹកស្អាត ទូទាំងខេត្តបន្ទាយមានជ័យ មិនទាន់មានបញ្ហាប្រឈមនៅឡើយទេ។
-ការអនវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយ(គម្រោងកូរ៉េ) នៅតែបន្តសកម្មភាពយ៉ាងមមាញឹក ក្នុងការជួសជុល និងសាងសង់ប្រព័ន្ធធារាសាស្រ្ត និងសំណង់សិល្បការតូច ធំនានា។