ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង

ខេត្តព្រៃវែង)÷ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែង

ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង។

កិច្ចប្រជុំនេះដែរមានការធ្វើបទអន្តរាគមន៍ពី៖
– លោកនាយករដ្ឋបាលសាលាខេត្ត
– លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត
– លោកប្រធានមន្ទីរបរិស្ថានខេត្ត
– លោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលខេត្ត
– លោកអភិបាលស្រុកសុីធរកណ្ដាល
-លោកអភិបាលក្រុងព្រៃវែង

ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់គណៈបញ្ជាការឯកភាពខេត្ត កងកម្លាំងទាំងបី រដ្ឋបាលក្រុង ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តន៍ការងារ តួនាទី ភារកិច្ចរបស់ខ្លួនដើម្បីពង្រឹងការងារជូនអង្គភាព ពិសេសការការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានទាំងមូល។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាព លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុកទាំ១៣ ប្រធានលេខាធិការដ្ឋានបោះឆ្នោតខេត្ត សាខាកាកបាទក្រហមខេត្ត ប្រធានច្រកទ្វារទាំង៦ គយនិងអន្តោប្រវេសន៍ព្រំដែន ក្រុមមេធាវីប្រចាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការជាច្រើនរូបទៀត សរុបប្រមាណចំនួន១០០រូប។