ព័ត៌មានជាតិ

ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងអមដំណើរដោយប្រធានមន្ទីរធនធានទឹក និងឧតុនិយម និងលោកប្រធានមន្ទីរកសិកម្ម និងមន្រ្តីពាក់ព័ន្ធបានចុះពិនិត្យអន្តរាគមន៍បូមទឹកនៅស្ថានីយបូមទឹកទី៣ដែលប្រើប្រាស់ថាមពលអគ្គិសនី

 

( ខេត្តព្រៃវែង)÷ថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង អមដំណើរដោយប្រធានមន្ទីរធនធានទឹក​ និងឧតុនិយម លោកប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលស្រុកកំពង់ត្របែក និងលោក លោកស្រីមេឃុំពាក់ព័ន្ធបានចុះពិនិត្យអន្តរាគមន៍បូមទឹកនៅស្ថានីយបូមទឹក ទី៣ ដែលប្រើប្រាស់ឋាមពលអគ្គិសនី នៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ២ បូមដាក់បញ្ចូលប្រឡាយមេទី១ ប្រវែង ១៧គ.ម ដើម្បីសង្គ្រោះស្រូវប្រាំងដែលប្រជាពលរដ្ឋបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សាចំនួន ៧៦០ហិកតា ស្ថិតនៅឃុំចំនួន៥ គឺ ឃុំអន្សោង ,ជាងដែក ,ព្រៃពោន ,ថ្កូវ និងឃុំចាម ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ៕