(បន្ទាយមានជ័យ)៖នៅថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០២៤ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារបច្ចេកទេសមន្ទីរ សហការជាមួយក្រុមការងារគម្រោងប៉ុន លោក ស្តុក លីម មេឃុំទួលពង្រ លោក ហេង ស៊ីណា មេភូមិស្រឡៅជ្រុំ និងបងប្អូនប្រជាពលរដ្ឋ បានចុះសិក្សាគម្រោងស្តារអូរស្រឡៅជ្រុំ ស្ថិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ។