(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំសំណេះសំណាលជាមួយមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា មន្រ្តីឆ្មាំទំនប់ និងសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីត្រួតពិនិត្យការអនុវត្តការងារវិស័យធនធានទឹក និងឧតុនិយម ដែលមានមន្រ្តីចូលរួមសរុប ៥៣នាក់ ស្រ្តី ១០នាក់ ក្នុងនោះបានពិភាក្សាលើ÷
១.ការងារសហគមន៍កសិករប្រើប្រាស់ទឹក។
២.ការរៀបចំផែនការថវិកាសម្រាប់អនុវត្តឆ្នាំ ២០២៥។
៣.ការងារផ្សេងៗទៀត ត្រៀមអនុវត្តនៅឆមាសបន្ទាប់នាឆ្នាំ២០២៤។