ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញានក្ខន្ធសពលោកស្រី ចាប សំភី មេភូមិបឹងកុកទី២ ដែលបានទទួលមរណភាព

 

(កំពង់ចាម)៖ព្រឹកថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញានក្ខន្ធសពលោកស្រី ចាប សំភី មេភូមិបឹងកុកទី២ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ៣កើត ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២០៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដោយរោគាពាធ ស្ថិតនៅគេហដ្ឋាន ភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។

នៅក្នុងសមាណទុក្ខដ៏សែនក្រៀមក្រំនោះ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងសហការី បានចូលរួមសោកស្តាយ អាឡោះអាល័យជាពន់ពេក នូវការបាត់បង់លោកស្រីមេភូមិ ជាថ្នាក់ដឹកនាំមូលដ្ឋាន ១រូប ដែលស្ទើរពេញមួយជីវិតរបស់គាត់ បានលះបង់យ៉ាងធំធេងដើម្បីក្តីសេចក្តីសុខគ្រួសារ និងប្រជាជនរបស់គាត់។

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងសហការី ក៏បានឧទ្ទិសបួងសួងជូនដល់ដួងវិញ្ញាណក្ខន្ធរបស់លោកស្រី ចាប សំភី បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏