ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយឧកញ៉ា លូ ម៉េង សហប្រធាន បានដឹកនាំកិច្ចប្រជុំការងារផ្នែកទេសចរណ៍

(ភ្នំពេញ )៖ថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៤  ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តី្កក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារវិស័យទេសចរណ៍ «ក្រុម ខ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាមួយ ឧកញ៉ា លូ ម៉េង សហប្រធាន បានដឹកនាំកិច្ចប្រជុំការងារផ្នែកទេសចរណ៍ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារផ្នែកទេសចរណ៍ទាំងផ្នែករដ្ឋនិងផ្នែកឯកជន និងក្រុមការងារលេខាធិការដ្ឋានសរុបប្រមាណ១០០រូប។