ព័ត៌មានជាតិ

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម បានដឹកនាំកិច្ចប្រជុំការងារបច្ចេកទេស លើផែនការឆ្នាំ ២០២៥ និងផែនការ៣ឆ្នាំរំកិល ២០២៥-២០២៧

(ភ្នំពេញ)៖នៅថ្ងៃពុធ ០៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំការងារបច្ចេកទេស លើផែនការឆ្នាំ ២០២៥ និងផែនការ៣ឆ្នាំរំកិល ២០២៥-២០២៧។