ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ស្ពានព្រៃក្តួច នៅឃុំល្វា ស្រុកព្រះស្តេច

 

(ព្រៃវែង)៖រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ស្ពានព្រៃក្ដួច ដែលស្ពាននេះឆ្លងកាត់ស្ទឹងកំពង់ត្របែក ស្ថិតនៅក្នុងភូមិព្រៃក្ដួច ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមអមដំណើរពី៖ ឯកឧត្តម លោកជំទាវ អភិបាលបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកព្រះស្ដេច លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។