ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបប្រជុំបច្ចេកទេសជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីគម្រោងព្រែកជីកហ្វូណនតេជោ

 

(ភ្នំពេញ)÷នាព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសនៃគម្រោងព្រែកជីកហ្វូណនតេជោ។

សូមជម្រាបថា កិច្ចប្រជុំដ៏មានសារសំខាន់នេះមានការចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃក្រសួងទាំងពីរជាច្រើននាក់ផងដែរ ដើម្បីពិនិត្យ និងពិភាក្សាលើការងារបច្ចេកទេស ព្រមទាំងពង្រឹងបន្ថែមនូវកិច្ចសហការរវាងក្រសួងទាំងពីរលើការងារបច្ចេកទេស ក្នុងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យទទួលបាននូវប្រសិទ្ធភាព បម្រើផលប្រយោជន៍របស់ប្រជាជន និងសង្គមជាតិ៕