ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារបច្ចេកទេសត្រួតពិនិត្យ ឯកសារមិនប្រក្រតីដែលជនបទេសកំពុងកាន់ និងប្រើប្រាស់

 

(ភ្នំពេញ)÷នៅព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារបច្ចេកទេសត្រួតពិនិត្យ ឯកសារមិនប្រក្រតីដែលជនបទេសកំពុងកាន់ និងប្រើប្រាស់។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកអនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ៕