ព័ត៌មានជាតិ

ឯកឧត្តម ឃ្លោក នួយ អភិបាល នៃគណៈអភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ឡាយ សុទ្ធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម និងក្រុមការងារបច្ចេកទេស និងមន្ត្រីមន្ទីរអភិវឌ្ឍជនបទ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលស្ថានភាពទឹកស្ទឹង ទឹកស្រះ និងការជីកអណ្តូងនៅភូមិសាស្រ្តស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

(បន្ទាយមានជ័យ)÷នៅថ្ងៃចន្ទ ៦ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤
ឯកឧត្តម ឃ្លោក នួយ អភិបាល នៃគណៈអភិបាលរងខេត្តបន្ទាយមានជ័យ និងលោក ឡាយ សុទ្ធី អនុប្រធាន មន្ទីរធនធានទឹក និងឧតុនិយម និងក្រុមការងារបច្ចេកទេស ព្រមទាំងមន្ត្រីមន្ទីរអភិវឌ្ឍជនបទ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលស្ថានភាពទឹកស្ទឹង ទឹកស្រះ និងការជីកអណ្ដូងទឹក ស្ថិតក្នុងភូមិកំបោរ និងភូមិពាមក្រសាំង ឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងនោះមានអណ្តូងចំនួន ២០ដែលបានជីកដោយប្រជាពលរដ្ឋ នៅភូមិកំបោរ និងភូមិពាមក្រសាំង ក្នុងឃុំ ភ្នំលៀប ស្រុកព្រះនេត្រព្រះ។
ជាលទ្ធផលបញ្ជាក់ថា ទឹកនៅតំបន់នោះ អាចឲ្យប្រជាពលរដ្ឋប្រើប្រាស់បាន១ខែខាងមុខទៀត រហូតដល់មានភ្លៀងធ្លាក់នាពេលខាងមុខនេះ ៕