ព័ត៌មានជាតិ

ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងជារដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតី ពិធីសម្ពោធឆ្លងខ្លោងទ្វារ និងសមិទ្ធផលនានាក្នុងវត្តបន្ទាយដី

(ពោធិ៍សាត់)នាព្រឹកថ្ងៃសៅរ៍ ១៤ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តបន្ទាយដី ស្ថិតក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជេីញជាអធិបតី ពិធីសម្ពោធឆ្លង ខ្លោងទ្វារ និងសមិទ្ធផលនានាក្នុងវត្តបន្ទាយដី ។ ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងឱកាសនោះដែរ មានឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ សាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានមន្ទីរគណបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ដូនជី តាជី ក្មួយៗយុវជនគណបក្ស និងកាយប្ញទ្ធិ ព្រមទាំងពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ ។