ព័ត៌មានជាតិ

លោក គិត ខេមរារិទ្ធ ប្រធាននាយកដ្ឋានផ្នែកលក់និងទីផ្សារ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ចើញចូលរួមជាវាគ្មិនក្នុងកម្មវិធីវិទ្យុ “លុយខ្ញុំ ជីវិតខ្ញុំ ឬ My money My live”ផ្តោតលើប្រធានបទ៖ “ឥណទានកសិកម្ម”

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ លោក គិត ខេមរារិទ្ធ ប្រធាននាយកដ្ឋានផ្នែកលក់និងទីផ្សារ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ចើញចូលរួមជាវាគ្មិនក្នុងកម្មវិធីវិទ្យុ “លុយខ្ញុំ ជីវិតខ្ញុំ ឬ My money My live”ផ្តោតលើប្រធានបទ៖ “ឥណទានកសិកម្ម” ដែលផ្តល់នូវគន្លឹះ និងខឹ្លមសារសំខាន់ៗពីការទទួលបានឥណទានកសិកម្មពីធនាគារARDB។ សូមបញ្ជាក់ថា កម្មវិធីផ្សាយផ្ទាល់នេះរៀបចំដោយវិទ្យុស្ត្រី ១០៣.៥ MHZ និងសមាគមធនាគារនៅកម្ពុជា ដែលមានទីតាំងនៅរាជធានីភ្នំពេញ។