(ព្រៃវែង)÷ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ នៅស្រុកពោធិ៍រៀង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវ អគារសិក្សាចំនួន៦ខ្នង ស្មើនិង៣១បន្ទប់ អគារទីចាត់ការចំនួន ៤ខ្នង អគារបណ្ណាល័យ ចំនួន១ខ្នង និងសមិទ្ធផលនានា ក្នុងស្រុកពោធិ៍រៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង តំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តិទៅនៅបរិវេណសាលាបឋមសិក្សាវាលព្រៅ ភូមិវាលព្រៅ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី លោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកនាយកនាយិកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី លោកតា លោកយាយ ពុកម៉ែ មាមីងបងប្អូនប្រជាពលរដ្ឋស្រុកពោធិ៍រៀងសរុបប្រមាណជិត៣០០០នាក់ ផងដែរ។
ឯកឧត្តមអភិបាលខេត្ត តាងនាមថ្នាក់ដឹកនាំខេត្ត សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី និងគណៈប្រតិភូអមដំណើរ នៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ ជ័យជំនះគ្រប់ភារកិច្ច និងបានប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាត។