ព័ត៌មានជាតិ

ឯកឧត្តម​ ចាន់ យុត្ថា ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការធ្វើបច្ចុប្បន្នកម្ម​ការរៀបចំ​និងការប្រព្រឹត្តទៅនៃក្រសួងធនធានទឹក​ និងឧតុនិយម

 

(ភ្នំពេញ)÷នៅព្រឹក​ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំរំដួល នាទីស្តីការក្រសួងធនធានទឹក​ និងឧតុនិយម ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ បាន​អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការធ្វើបច្ចុប្បន្នកម្ម​ការ​រៀបចំ និងការប្រព្រឹត្តទៅ​របស់ក្រសួង​ធន​ធានទឹក​ និងឧតុនិយម​ជាលើកទី៣ ដើម្បីពិនិត្យកែសម្រួលលើតួនាទី និងភារកិច្ច​គ្រប់នាយកដ្ឋាន​ចំណុះ​ក្រសួងឱ្យស្របទៅនឹងគោល នយោបាយជាតិ​ ការរីកចម្រើន​ និងតម្រូវការលើការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យធនធានទឹក​ និងឧតុនិយម​ ជាពិសេស​ យុទ្ធសាស្រ្តបញ្ចកោណរបស់​រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា។

សូមជម្រាបថា​ កិច្ចប្រជុំនេះ មានការចូលរួមពី​ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកកិច្ចការរដ្ឋបាល អគ្គនាយកកិច្ចការបច្ចេកទេស អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានមជ្ឈមណ្ឌល ជាសមាជិកអនុគណៈកម្មការទាំងអស់ចំណុះក្រសួងធនធានទឹក និងឧតុនិយម។

ឯកឧត្តម​រដ្ឋលេខាធិការ​មានប្រសាសន៍ឱ្យដឹងថា​ កិច្ចប្រជុំបានពិនិត្យ​ និងវិភាគលើមុខងារ និងភារកិច្ច​របស់ស្ថាប័ននីមួយៗ​ក្រោមសមត្ថកិច្ចរបស់ក្រសួង​ ដើម្បីប្រមូលធាតុចូលបន្ថែម ក្នុងគោលដៅ​គ្រប​ដណ្តប់​គ្រប់ជ្រុងជ្រោយទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស នៃការគ្រប់គ្រងវិស័យ និង​មានលក្ខណៈ​ស៊ីសង្វាក់ និងគាំទ្រដល់វិស័យដទៃ។

កិច្ចប្រជុំបានបញ្ចប់នៅព្រឹកថ្ងៃដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល៕​