ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តចាម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកស្ទឹងត្រង់ ស្ថិតនៅសាលាស្រុកស្ទឹងត្រង់

 

(កំពង់ចាម)៖នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ ស្ថិតនៅសាលាស្រុកស្ទឹងត្រង់។

លោក បាន ស្រេង ឧត្តមមន្ត្រីថ្នាក់លេខ៥ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ ជំនួសលោក ទុន ណេត ដែលត្រូវបានផ្ទេរទៅជាអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើដល់លោកអភិបាលស្រុកស្ទឹងត្រង់ថ្មី​ ត្រូវធ្វើការដឹកនាំតាមបែបសិល្បៈ និងត្រូវឲ្យសិទ្ធិ៣ដល់មន្ត្រីក្រោមឱវាទ​ គឺ ១) ឱ្យ​មន្ត្រី​ចេះ​ធ្វើ​ការសម្រេច​ចិត្ត​ ២) ឱ្យ​មន្ត្រីមាន​សិទ្ធិ​សម្រេចចិត្ដ ៣) ឱ្យ​មន្ត្រី​មាន​ធនធាន​ រួមទាំង​​មធ្យោបាយ​សម្រាប់​​ធ្វើ​ការ​ផងដែរ​ ៕