#ពិធីបុណ្យភ្ជុំបិណ្ឌ
ចាប់តាំងពីថ្ងៃកាន់បិណ្ឌវេនទី1 ដល់វេនទី9 នេះ
ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវ សែម សម្ផស្ស ព្រមទាំងញាតិមិត្ត ក្រុមគ្រួសារ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌនាវត្តព្រែកសំរោង ខេត្តកណ្តាល និងវត្តថាន់ រាជធានីភ្នំពេញ នឹងបានទទួលទានអាហាទាំងពីរពេលនាវត្តខាងលើ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានរំលឹកអនុស្សាវរីយ៍ កាលពីឆ្នាំ 1983-1984 ដែលឯកឧត្តម បានធ្វើដំណើរទៅកាន់ស្រុកកំណើត ស្ថិតក្នុងឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ដែលជំនាន់នោះការធ្វើដំណើរទៅតាមកាណូត ដែលត្រូវប្រើពេលរហូតដល់ទៅមួយព្រឹក មិនដូចបច្ចុប្បន្ននេះ ដែលប្រើពេលយ៉ាងយូរ 1ម៉ោងកន្លះ តែប៉ុណ្ណោះ ។
អ្វីដែលជាការចាប់អារម្មណ៍បំផុតនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជួបជាមួយមិត្តភក្រកំសត់កម្ររៀនមធ្យមសិក្សាកំរិត 1 (ថ្នាក់ទី5-6-8 សម័យកាលប្រឡងឌីប្លូម) ជាមួយគ្នា ដែលលោកមានឈ្មោះ ហៅ ម៉េង ដែលបានបែកគ្នាតាំងពីប្រឡងមធ្យមសិក្សាកំរិត1 ក្នុងឆ្នាំ១៩៨៨ ដែលមកដល់បច្ចុប្បន្ននេះមានរយៈពេល 36ឆ្នាំហើយ ហើយបច្ចុប្បន្នលោក ហៅ ម៉េង ប្រកបរបរត់តុកៗ ផងដែរ ។