ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីផ្តល់សេវាស្តារលទ្ធភាព ពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៌ជូនជនមានពិការភាព

 

(ព្រៃវែង)÷ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលាស្រុកពាមជរ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត ព្រមទាំងប្រធានមន្ទីរជំនាញពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងពិធីផ្តល់សេវាស្តារលទ្ធភាពពលកម្ម នៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយ សប្បុរសធម៌ជូន ជនមានពិការភាពក្នុង “ទិវាបច្ចេកវិទ្យាជំនួយពិភពលោក” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ។

ក្នុងកម្មពិធីនោះដែរ ឯកឧត្តមប្រធាន បានផ្តល់ជូននូវឧបករណ៍ និងគ្រឿងជំនួយស្តារលទ្ធភាពពលកម្មដូចជា៖ រទេះរុញ វ៉ែនតា ឧបករណ៍ជំនួយការស្តាប់ អវយវៈសិប្បនិម្មិត ដែលអាចជួយជនមានពិការភាពរស់នៅ បំពេញការងារ និងរៀនសូត្រ បានដោយឯករាជ្យ ព្រមទាំងរីករាយជាមួយនិងទិដ្ឋភាពនៅក្នុងសង្គម។