ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជនភៀសសឹក នៅខេត្តព្រៃវែង

  (ព្រៃវែង)៖នាព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខជនភៀសសឹក ក្នុងមូលដ្ឋានឃុំស្ពឺ(ខ) ។ កម្មវិធីនេះប្រព្រឹត្តទៅនៅ ឃុំស្ពឺ(ខ) ស្រុកបាភ្នំ ខេត្តព្រៃវែង និងដោយមានការអញ្ជើញចូលរួមពី​ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន និងជាអនុប្រធានក្រុមការងារ និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្ពឺ(ខ) លោកប្រធានក្រុមប្រឹក្សាស្រុកបាភ្នំ តំណាងអភិបាលស្រុកបាភ្នំ ក្រុមប្រឹក្សាឃុំ លោកមេឃុំ មេភូមិ តំណាងអង្គភាពពាក់ព័ន្ធ​ ព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនផងដែរ៕

រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីបួងសួងសុំសេចក្តីសុខដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងនៅសមរភូមិមុខការពារ ទឹកដី និងមាតុភូមិ

  ព្រៃវែង៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង  និងលោកជំទាវ រួមជាមួយឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងនៅសមរភូមិមុខការពារ ទឹកដី និងមាតុភូមិ ដែលពិធីនេះប្រារព្ធធ្វើនៅទួលបារាយណ៍អណ្តែត(ទួលអស់លោក) ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ…

ឯកឧត្តម ឆែម សាវុធ អញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារបច្ចេកទេស ត្រួតពិនិត្យ សំណើសុំ បន្ធូរបន្ថយទោសដល់ទណ្ឌិត

  ភ្នំពេញ ៖ ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារបច្ចេកទេស ត្រួតពិនិត្យ សំណើសុំ បន្ធូរបន្ថយទោសដល់ទណ្ឌិត ម១,ម២,ម៣, ម៤ និងពន្ធនាគាររាជធានី ខេត្ត សម្រាប់ពិធីបុណ្យទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក…

ឯកឧត្តម ចាន់ សុធា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មត្រៀមរៀបចំគម្រោង “ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព”

  (ភ្នំពេញ)៖នៅព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មត្រៀមរៀបចំគម្រោង “ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព ” របស់ធនាគារពិភពលោក ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃបេសកកម្មត្រៀមរៀបចំគម្រោង ដោយផ្តោតសំខាន់លើការវិនិយោគដែលធន់ការប្រែប្រួលអាកាសធាតុនៅមូលដ្ឋាន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន រួមបញ្ចូលការងារគណនេយ្យភាពសង្គមក្នុងការផ្តល់សេវា លើកកម្ពស់អភិបាលកិច្ច ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ព្រមទាំងការអភិវឌ្ឍសមត្ថភាពរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយបរិយាបន្ន និងសមធម៌សង្គម។…

ឯកឧត្តម អ៊ូ វណ្ណា ប្រគល់អំណោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនរដ្ឋបាលខេត្ត ចំនួន៥ សម្រាប់ឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក

  (ភ្នំពេញ)៖នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំយកអំណោយ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ប្រគល់ជូនរដ្ឋបាលខេត្ត ចំនួន ៥ សម្រាប់ឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។ ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តបាត់ដំបង។ ខេត្ត និងអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ…

លោក ចេង មុនីរ៉ា បានដឹកនាំកម្លាំងល្បាតតាមផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានសង្កាត់ទាំង៦ និងដាក់គោលដៅឆែកអាវុធជាតិផ្ទុះនៅផ្លូវលេខ១០១៩​ សង្កាត់គោកឃ្លាង

(ភ្នំពេញ)៖នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងល្បាតតាមផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានសង្កាត់ទាំង៦ និងដាក់គោលដៅឆែកអាវុធជាតិផ្ទុះនៅផ្លូវលេខ១០១៩​ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដើម្បីថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចូលរួមក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវរបាយការណ៍បច្ចុប្បន្នភាព សេដ្ឋកិច្ចកម្ពុជា ខែធ្នូ ឆ្នាំ២០២៥

  (ភ្នំពេញ)៖ថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួង ចូលរួមការដាក់ឱ្យដំណើរការជាផ្លូវការនូវរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារ Rosewood។ សូមជម្រាបថា របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ២០២៥ ដែលមានចំណងជើងថា…

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីពិនិត្យមើលលទ្ធផលការងារសម្រេចបាន និងការប្រឈម នៅក្នុងឆ្នាំ២០២៥  ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ ដោយមានការធ្វើបទបង្ហាញពីនាយកដ្ឋាននីមួយៗនៃធនាគារARDBអំពីលទ្ធផលការងារសម្រេចបាន និងការប្រឈម ក្នុងឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រារព្វឡើងនៅការិយាល័យកណ្តាលនៃធនាគារ ARDB ដែលមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១១ និងទី១២ ខែធ្នូ ឆ្នាំ២០២៥។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង និងលោក លោកស្រីជាប្រធាននាយកដ្ឋាន/អង្គភាព សាខា ទាំងអស់ នៃធនាគារ ARDB ផងដែរ។

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី បរិច្ចាកឈាមដោយស្ម័គ្រចិត្តដើម្បីជួយសង្គ្រោះជីវិតប្រជាជន និងវីរកងទ័ពកម្ពុជា

  (ព្រៃវែង)៖ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី បរិច្ចាកឈាមដោយស្ម័គ្រចិត្តដើម្បីជួយសង្គ្រោះជីវិតប្រជាជន និងវីរកងទ័ពកម្ពុជា ដែលរៀបចំដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត សម្រាប់ជាការតបស្នងចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពជួរមុខក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ពីសត្រូវឈ្លានពានសៀម និងសម្រាប់តម្រូវការចាំបាច់បន្ទាន់ផ្សេងៗ។ ការបរិច្ចាគឈាមនាពេលនោះដែរក៏មានការនិមន្ត អញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត…

ឯកឧត្តម ចាន់ សុធា អញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពី ការពិគ្រោះយោបល់សេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

  (ភ្នំពេញ)៖ទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពី ការពិគ្រោះយោបល់សេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ លោក លោកស្រី ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន…