ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពីការងាររបៀប និងការគ្រប់គ្រងឯកសារ ប្រារព្ធឡើង នៅសាលប្រជុំ នៃសាលារាជធានីភ្នំពេញ
Tue,19 September 2023 (Time 06:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 22នាក់)

(ភ្នំពេញ)÷នាព្រឹកថ្ងៃអង្គារ ៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតីក្នុងនាមឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីការងាររបៀប និងការគ្រប់គ្រងឯកសារ» ប្រារព្ធឡើងនៅសាលប្រជុំ នៃសាលារាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម កើត ឆែ សូមវាយតម្លៃខ្ពស់ចំពោះទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងលោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល នៃសាលារាជធានីភ្នំពេញ និងជាគ្រូឧទ្ទេសនាថ្ងៃនេះ ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងាររបៀប និងការគ្រប់គ្រងឯកសារដែលជាប្រធានបទដ៏មានសារៈសំខាន់ សម្រាប់បុគ្គលិក-មន្ត្រីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ​ និងរដ្ឋបាលសង្កាត់ ដើម្បីយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ នៅតាមអង្គភាពរៀងៗខ្លួន ឱ្យស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ ឯកឧត្តម កើត ឆែ ក៏បានពន្យល់ និងចែករំលែកបន្ថែមអំពីសារៈសំខាន់ នៃការងាររបៀបដែលធានានូវដំណើរការជាប្រក្រតី​ នៃរដ្ឋបាលសាធារណៈ, ការគ្រប់គ្រងឯកសារដែលធានានូវភាពងាយស្រួលក្នុងការរកឯកសារឡើងវិញ និងការរក្សាទុកឯកសារអេឡិចត្រូនិចក៏ត្រូវតែមានការទុកដាក់ឱ្យបានគត់មត់ផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តម បានស្នើសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ និងចូលរួមឱ្យបានពេញលេញ ក្នុងនោះ ត្រូវកត់ត្រាទុកនូវចំណុចសំខាន់ៗ ដែលគ្រូឧទ្ទេសធ្វើបទបង្ហាញ និងត្រូវលើកនូវបញ្ហាប្រឈមដែលបានជួបប្រទះនាពេលកន្លងមក ក័ដូចជាចោទជាសំណួរផ្សេងៗដែលពាក់ព័ន្ធនឹងប្រធានបទ ដើម្បីឱ្យគ្រូឧទ្ទេសធ្វើការពន្យល់បកស្រាយ។

ព័ត៌មានគួរចាប់អារម្មណ៍

ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ សន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រគល់ ទទួល គ្រប់គ្រង និងថែរក្សា សន្តិបាលាគារ កម្ពោជិកបុត្តា ខេមរាតរី និងទូកង កម្ពោជិតបុត្តាខេមរាតរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានអនុញ្ញាតឱ្យគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដឹកនាំដោយលោកSanui Kazumasaប្រធានទីភ្នាក់ងារJICA ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃប្រជុំពិភាក្សាលើការពង្រឹង និងការលើកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង​ ស្រុក ឃុំ សង្កាត់ លើកទី៨ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកប្រចាំថ្ងៃទី២៦ ខែកញ្ញា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
67 នាក់
ម្សិលមិញ :
460 នាក់
សប្តាហ៍នេះ :
3003 នាក់
ខែនេះ :
21547 នាក់
3 ខែនេះ :
60128 នាក់
សរុប :
711790 នាក់