ក្រសួងធនធានទឹក និងឧតុនិយម សូមធ្វើការណែនាំដល់អង្គភាពចំណុះក្រសួងទាំងអស់ចូលរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង០៧.០០ព្រឹក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
(ភ្នំពេញ)÷ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការទូងស្គរ អបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សូមធ្វើការណែនាំដល់អង្គភាពចំណុះក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អាជ្ញាធរទន្លេសាប និងគ្រប់មន្ទីររាជធានី-ខេត្ត នៃក្រសួងធនធានទឹក និងឧតុនិយមទាំងអស់ ចូលរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង ០៧:០០ព្រឹក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣៕