-------------------------------បន្ទាប់ពីទទួលបានសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយអំពីវិធានការការពារជំងឺគ្រុនឈាមក្នុងរដូវភ្លៀងធ្លាក់ ដោយបានដាក់ថ្នាំសម្លាប់ដង្កូវទឹក និងបាញ់ថ្នាំសម្លាប់មូស ដល់ប្រជាជននៅតាមមូលដ្ឋាន ខ្នងផ្ទះ យានដ្ឋាន សាលារៀន និងវត្តអារាម ជាពិសេសនៅតាមទីកន្លែងមានសម្ភារៈងាយដក់ទឹក ដែលទុកចោលមិនប្រើប្រាស់ដូចជា សំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង និងសម្ភារៈជាច្រើនទៀត ដែលអាចបង្កឱ្យមានការកកើតនៃជំរកមូសខ្លា ដោយត្រូវកប់ ឬដុតចោល និងរៀបចំកុំឱ្យមានទឹកដក់ ដើម្បីចូលរួមលុបបំបាត់ និងទប់ស្កាត់ការកកើតសត្វមូស ស្របនឹងពាក្យស្លោក “ខ្ញុំ និងគ្រួសាររបស់ខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះរបស់ខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក”។
ព័ត៌មានគួរចាប់អារម្មណ៍
ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ សន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ()
ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រគល់ ទទួល គ្រប់គ្រង និងថែរក្សា សន្តិបាលាគារ កម្ពោជិកបុត្តា ខេមរាតរី និងទូកង កម្ពោជិតបុត្តាខេមរាតរី ()
ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានអនុញ្ញាតឱ្យគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដឹកនាំដោយលោកSanui Kazumasaប្រធានទីភ្នាក់ងារJICA ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ()
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃប្រជុំពិភាក្សាលើការពង្រឹង និងការលើកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើកទី៨ ()
ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកប្រចាំថ្ងៃទី២៦ ខែកញ្ញា ()
វីដែអូ
ចំនួនអ្នកទស្សនា