ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្ដម ប៉ុញ សច្ចៈ អញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀង និងទឹកជំនន់ស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល
Sat,16 September 2023 (Time 06:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ប៉ុញ សច្ចៈ រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ អមដំណើរដោយឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គាធិការ អនុប្រធាននាយកដ្ឋានចំណុះក្រសួង បានចុះពិនិត្យស្ថានភាពប្រព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀង និងទឹកជំនន់ស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយសហការជាមួយលោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងលោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ។

ក្រោយចុះពិនិត្យ និងពិភាក្សារកបញ្ហាប្រឈមក្នុងតំបន់នីមួយៗរួចមក ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ឱ្យដឹងថា សម្រាប់ភូមិសាស្រ្តខេត្តកណ្តាលគឺ៖

ទី១. សិក្សាតភ្ជាប់ចុងកន្ទុយប្រឡាយ៦២ ត្រង់ចំណុចប្រឡាយ៩៤ ទៅប្រឡាយ៩៦។
ទី២. សិក្សាបន្តប្រឡាយ៩៦ ចាប់ពីបឹងរានទៅភ្ជាប់នឹងទំនប់៥៤ និងពីទំនប់៥៤ ទៅភ្ជាប់នឹងស្ទឹងព្រែកអំបិល។
ទី៣. សម្រាប់ប្រឡាយ៥៩, ៦០ និង៦១ នាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក សិក្សាគ្រោងប្លង់។
ទី៤. សិក្សាទំនប់សណ្តអូរចាមានប្រវែង ៧៥០០ម៉ែត្រ។

ដោយឡែក សម្រាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទាំងភាគខាងត្បូង និងខាងជើង ប្រឡាយស្រោចស្រព ដែលមានស្រាប់ទាំងអស់បានក្លាយជាប្រឡាយសម្រាប់រំដោះទឹកភ្លៀង និងទឹកកខ្វក់ជាបណ្តើរៗរួចស្រេចទៅហើយ ដូច្នេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ រៀបចំបញ្ចូលក្នុងផែនការសម្រាប់ធ្វើការស្តារដំឡើងស្ថានីយបូមទឹក អមដោយសំណង់ទ្វារទឹក សំណង់សិល្បការមួយចំនួន និងអាងសម្រាប់ធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងទម្លាក់ចូលក្នុងស្ទឹងព្រែកត្នោត និងបឹងតាមោក ឬចូលទន្លសាប និងទន្លេបាសាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ សន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រគល់ ទទួល គ្រប់គ្រង និងថែរក្សា សន្តិបាលាគារ កម្ពោជិកបុត្តា ខេមរាតរី និងទូកង កម្ពោជិតបុត្តាខេមរាតរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានអនុញ្ញាតឱ្យគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដឹកនាំដោយលោកSanui Kazumasaប្រធានទីភ្នាក់ងារJICA ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃប្រជុំពិភាក្សាលើការពង្រឹង និងការលើកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង​ ស្រុក ឃុំ សង្កាត់ លើកទី៨ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកប្រចាំថ្ងៃទី២៦ ខែកញ្ញា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
460 នាក់
សប្តាហ៍នេះ :
2993 នាក់
ខែនេះ :
21537 នាក់
3 ខែនេះ :
60118 នាក់
សរុប :
711780 នាក់