ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញសំណេះសំណាលជាមួយ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប
Fri,15 September 2023 (Time 09:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 28នាក់)

សៀមរាប៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្ត និងគណៈប្រតិភូអមដំណើរជាច្រើនរូប បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប និងផ្តល់ជូនសម្ភារសុវត្ថិភាពការដ្ឋានផ្លូវថ្នល់នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

មានមតិសំណេះសំណាលនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានផ្តល់អាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ ក្នុងនោះក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បានគិតគូរជាពិសេសលើយន្តការថ្មីៗ ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការដឹកជញ្ជូន ដែលមានភាពធន់ខ្ពស់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នេីដល់មន្ត្រីមន្ទីរគ្រប់ៗរូប​ ឱ្យបន្តខិតខំបំពេញការងារ​ ប្រកបដោយប្រសិទ្ធភាពខ្ពស់​ ដេីម្បីចូលរួមសម្រេចគោលដៅរបស់ក្រសួង។

នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាកិត្តិយស ផ្តល់ជូននូវសម្ភារ និងផ្លាកសញ្ញាសុវត្ថិភាពការដ្ឋានផ្លូវថ្នល់ រួមមាន៖ មួកការដ្ឋាន អាវចំណាំងផ្លាត ម៉ាស៊ីនកាត់ស្មៅ កៅស៊ូត្រជាក់ Cold Mix ចំនួន ២០០បាវ ដល់មន្ទីរ សម្រាប់ប្រើប្រាស់ក្នុងការជួសជុលថែទាំផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់របស់មន្ទីរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ សន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រគល់ ទទួល គ្រប់គ្រង និងថែរក្សា សន្តិបាលាគារ កម្ពោជិកបុត្តា ខេមរាតរី និងទូកង កម្ពោជិតបុត្តាខេមរាតរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានអនុញ្ញាតឱ្យគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដឹកនាំដោយលោកSanui Kazumasaប្រធានទីភ្នាក់ងារJICA ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃប្រជុំពិភាក្សាលើការពង្រឹង និងការលើកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង​ ស្រុក ឃុំ សង្កាត់ លើកទី៨ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកប្រចាំថ្ងៃទី២៦ ខែកញ្ញា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
105 នាក់
ម្សិលមិញ :
460 នាក់
សប្តាហ៍នេះ :
3041 នាក់
ខែនេះ :
21585 នាក់
3 ខែនេះ :
60166 នាក់
សរុប :
711828 នាក់