សៀមរាប៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ផ្តល់សារ និងក្រើនរំលឹកដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា សំដៅរួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមកនៅកម្រិតទាបបំផុត និងស្របតាមផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១-២០៣០។ កម្មវិធីនេះធ្វើឡើងនៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងតំណាងអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ៤៥០នាក់។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីទិន្នន័យពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ និងមូលហេតុចម្បងនានា បណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ជម្រាបជូនអង្គពិធី ដើម្បីជាការពញ្ញាក់ស្មារតីឱ្យចូលរួមយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ពីគ្រប់មជ្ឈដ្ឋាន។ ឯកឧត្តម ក៏បានសំណូមពរដល់សមាជិក សមាជិកាអង្គពិធីទាំងមូល ជាពិសេស មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានវត្តមាននៅទីនេះ ធ្វើជាគំរូល្អលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរតាមម៉ូតូទៅកាន់ទីជិតឆ្ងាយ និងចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាកិត្តិយសប្រគល់មួកសុវត្ថិភាពចំនួន៥០០មួក ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួចបន្តដឹកនាំក្បួន ប្រមាណ ១០០ម៉ូតូ ដើម្បីជិះម៉ូតូពាក់មួកសុវត្ថិភាព ព្រមទាំងទស្សនាស្តង់សុវត្ថិភាពចរាចរណ៍៕
ព័ត៌មានគួរចាប់អារម្មណ៍
ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ សន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ()
ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រគល់ ទទួល គ្រប់គ្រង និងថែរក្សា សន្តិបាលាគារ កម្ពោជិកបុត្តា ខេមរាតរី និងទូកង កម្ពោជិតបុត្តាខេមរាតរី ()
ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានអនុញ្ញាតឱ្យគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដឹកនាំដោយលោកSanui Kazumasaប្រធានទីភ្នាក់ងារJICA ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ()
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃប្រជុំពិភាក្សាលើការពង្រឹង និងការលើកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើកទី៨ ()
ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកប្រចាំថ្ងៃទី២៦ ខែកញ្ញា ()
វីដែអូ
ចំនួនអ្នកទស្សនា