ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំឱ្យពង្រឹងការផ្សព្វផ្សាយផលិតផលឱសថ ចំណីអាហារ បរិក្ខារពេទ្យ​ និងគ្រឿងសំអាង​ និងផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ។
Fri,15 September 2023 (Time 02:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 19នាក់)

(ភ្នំពេញ)÷នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល បានបើកកិច្ចប្រជុំដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត លោកជំទាវឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងលោក លោកស្រីមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជំនាញ ព្រមទាំងតំណាងគណៈឱសថការីកម្ពុជា ដើម្បីពិនិត្យមើលប្រកាសពាក់ព័ន្ធ និងធ្វើបច្ចុប្បន្នភាពរួមគ្នាជា “ប្រកាស ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលឱសថ ចំណីអាហារ បរិក្ខារពេទ្យ គ្រឿងសម្អាង និងផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ” ក្នុងគោលបំណងទប់ស្កាត់ និងលុបបំបាត់នូវការផ្សព្វផ្សាយផលិតផលឱសថ និងផលិតផលពាក់ព័ន្ធដទៃទៀត ជាពិសេសការផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយពុំមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលធ្វើឱ្យប្រជាជនមានការយល់ច្រលំ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី នឹងបន្តជម្រុញការចូលរួមអនុវត្តឲ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ហើយសម្រាប់ការចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ ក្នុងនោះអាទិភាពទីមួយគឺ “ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល”។ ស្របគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ សំខាន់ៗ ចំនួន៩ ដែលក្នុងនោះសកម្មភាពពង្រឹងការអនុវត្តនិយ័តកម្ម ឱសថ គឺជាការងារចាំបាច់។

ព័ត៌មានគួរចាប់អារម្មណ៍

ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ សន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រគល់ ទទួល គ្រប់គ្រង និងថែរក្សា សន្តិបាលាគារ កម្ពោជិកបុត្តា ខេមរាតរី និងទូកង កម្ពោជិតបុត្តាខេមរាតរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានអនុញ្ញាតឱ្យគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដឹកនាំដោយលោកSanui Kazumasaប្រធានទីភ្នាក់ងារJICA ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃប្រជុំពិភាក្សាលើការពង្រឹង និងការលើកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង​ ស្រុក ឃុំ សង្កាត់ លើកទី៨ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកប្រចាំថ្ងៃទី២៦ ខែកញ្ញា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
73 នាក់
ម្សិលមិញ :
460 នាក់
សប្តាហ៍នេះ :
3009 នាក់
ខែនេះ :
21553 នាក់
3 ខែនេះ :
60134 នាក់
សរុប :
711796 នាក់