ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចស្នាក់ការសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ
Fri,26 May 2023 (Time 01:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 24នាក់)

ព្រះវិហារ÷នៅព្រឹកថ្ងៃទី​២៥​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងថ្នាក់ដឹកនាំ បានទស្សនកិច្ចស្នាក់ការសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ស្ថិតនៅភូមិឯកភាព ឃុំប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ​។

ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យយកចិត្តទុកដាក់សិក្សាពីខ្សែច្រវាក់តម្លៃ និងត្រូវមានផែនការផលិតច្បាស់លាស់ ជំរុញការធ្វើស្រូវសរីរាង្គ តាមរយៈការប្រើប្រាស់ពូជស្រូវសុទ្ធ ដើម្បីផលិតភាពខ្ពស់ គុណភាពល្អ តម្លៃល្អ និងងាយប្រកួតប្រជែង។ ជាមួយគ្នានេះដែរ ត្រូវគិតគូរលើការវេចខ្ចប់ឱ្យមានភាពទាក់ទាញ បង្ហាញពីអត្តសញ្ញាណ ស្លាកយីហោអង្កររបស់យើង។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហភាពសហគមន៍កសិកម្មត្រូវធ្វើការជាមួយគ្នា សហការគ្នាល្អ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងគុណភាពនិងខ្សែច្រវាក់ផ្គត់ផ្គង់ បង្កើនការនាំចេញ បង្កើនចំណូល មានចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ច និងភាពរីកចម្រើន។ ទាក់ទងនឹងការងារនេះ ក្រសួងនឹងជួយគាំទ្រ ក៏ដូចជាជួយសម្រួលដល់កសិករ ដើម្បីទទួលបានផលចំណេញពីផលិតកម្ម៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការវិហារឥស្លាម និងសមិទ្ធផលនានាស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ កងទ័ពប្ដេជ្ញាការពារ និងថែរក្សាសុខសន្ដិភាព ទប់ស្កាត់ការប៉ុនប៉ងបង្កអស្ថិរភាព ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
562 នាក់
ម្សិលមិញ :
1096 នាក់
សប្តាហ៍នេះ :
4188 នាក់
ខែនេះ :
20316 នាក់
3 ខែនេះ :
59197 នាក់
សរុប :
640894 នាក់