ភ្នំពេញ÷នៅរសៀលថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលកំពុងសម្រាកព្យាបាល ជំងឺនៅគេហដ្ឋាន។នៅក្នុងឱកាសចុះសួរសុខទុក្ខនេះ សម្ដេចក្រឡាហោម ក៏បានសួរសុខទុក្ខនិងសំណេះសំណាលពីស្ថានភាពជំងឺជាមួយ ឯកឧត្តម អ៊ុក គឹមលេខ និងក្រុមគ្រួសារដែលកំពុងមើលថែផ្ទាល់ ។ ជាមួយគ្នានេះសម្ដេចក្រឡាហោមក៏បានមានប្រសាសន៍ ណែនាំ ក៏ដូចជាលើទឹកចិត្តចំពោះ ឯកឧត្តម អ៊ុក គឹមលេខ ផ្ទាល់និងក្រុមគ្រួសារសូមឲ្យព្យាយាមក្នុងការព្យាបាលជំងឺ និងទទួលទានថ្នាំតាមវេជ្ជបញ្ជា ដើម្បីឲ្យបានឆាប់ជាសះស្បឺយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការវិហារឥស្លាម និងសមិទ្ធផលនានាស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ()
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា ()
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ()
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ()
ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ កងទ័ពប្ដេជ្ញាការពារ និងថែរក្សាសុខសន្ដិភាព ទប់ស្កាត់ការប៉ុនប៉ងបង្កអស្ថិរភាព ()
វីដែអូ
ចំនួនអ្នកទស្សនា