ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
កិច្ចប្រជុំពិនិត្យ កែសម្រួលអនុក្រឹត្យលេខ១២៣អនក្រ.បក ស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូល ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា
Wed,24 May 2023 (Time 09:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 72នាក់)

រាជធានីភ្នំពេញ ៖​ ថ្ងៃពុធ ៥ កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣
ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ត លើការកែសម្រួលអនុក្រឹត្យលេខ១២៣អនក្រ.បក ស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូល ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីការិយាល័យនីតិកម្ម នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងកែសម្រួលបទបញ្ញត្តិនៃអនុក្រឹត្យនេះឲ្យមានសង្គតិភាពជាមួយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសឲ្យស្របទៅនឹងស្មារតីនៃសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី និងដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងជនបរទេស និងចូលរួមអនុវត្តគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល គោលនយោបាយទាក់ទាញទេសចរ និងអ្នកវិនិយោគបរទេសមកកាន់ព្រះរាជាណាចក្រកម្ពុជាឲ្យបានច្រើន តាមរយៈការដាក់ចេញនូវលក្ខខណ្ឌ និងកាតព្វកិច្ចមួយចំនួនចំពោះជនបរទេស ដែលត្រូវបំពេញមុនពេលធ្វើដំណើរចូល អំឡុងពេលស្នាក់នៅ និងមុនពេលចាកចេញពីព្រះរាជាណាចក្រកម្ពុជា សំដៅធានារក្សាបានទាំងផលប្រយោជន៍ សន្តិសុខ សុវត្ថិភាពរបស់ជនបរទេស និងសង្គមជាតិទាំងមូល។​ គូសបញ្ចាក់ផងដែលថា​ កាកែសម្រួលអនុក្រឹត្យលេខ១២៣អនក្រ.បក ស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូល ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ចប់។

ព័ត៌មានគួរចាប់អារម្មណ៍

ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ សន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រគល់ ទទួល គ្រប់គ្រង និងថែរក្សា សន្តិបាលាគារ កម្ពោជិកបុត្តា ខេមរាតរី និងទូកង កម្ពោជិតបុត្តាខេមរាតរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានអនុញ្ញាតឱ្យគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដឹកនាំដោយលោកSanui Kazumasaប្រធានទីភ្នាក់ងារJICA ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃប្រជុំពិភាក្សាលើការពង្រឹង និងការលើកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង​ ស្រុក ឃុំ សង្កាត់ លើកទី៨ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកប្រចាំថ្ងៃទី២៦ ខែកញ្ញា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
101 នាក់
ម្សិលមិញ :
460 នាក់
សប្តាហ៍នេះ :
3037 នាក់
ខែនេះ :
21581 នាក់
3 ខែនេះ :
60162 នាក់
សរុប :
711824 នាក់