ស្ទឹងត្រែង÷នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញទស្សនកិច្ចសហគមន៍កែច្នៃគ្រាប់ស្វាយចន្ទី នៅភូមិកោះក្រូច ឃុំស្រែក្រសាំង និងបណ្តុំអាជីវកម្មម្នាស់ទឹកឃ្មុំ ស្ថិតនៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងជួយគាំទ្រពលរដ្ឋលើដំណាំឧស្សាហកម្មក្នុងខេត្តទាំងស្វាយចន្ទី និងម្នាស់ ទាំងក្នុងខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃ ដូចជាការកែច្នៃទឹកម្នាស់ឬស្រាម្នាស់ និងការកែច្នៃគ្រាប់ស្វាយចន្ទី។ លើសពីនេះទៀត គឺការសម្របសម្រួល ដើម្បីឱ្យកសិករទទួលបានប្រាក់កម្ចីសម្រាប់ផលិតកម្ម អាជីវកម្ម ដែលមានការប្រាក់ទាប ដើម្បីពង្រីកអាជីវកម្ម ពិសេសការទិញទំនិញឱ្យទាន់សភាពការណ៍ កាត់បន្ថយចំណាយ លក់បានថ្លៃ បានចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។ ការងារគឺទាមទារឱ្យមានការសិក្សាពីខ្សែច្រវាក់ផលិតកម្ម និងទីផ្សារ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងតម្លៃល្អ ដែលអាចឱ្យកសិករទទួលបានចំណូល និងប្រាក់ចំណេញពេញមួយឆ្នាំ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការវិហារឥស្លាម និងសមិទ្ធផលនានាស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ()
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា ()
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ()
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ()
ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ កងទ័ពប្ដេជ្ញាការពារ និងថែរក្សាសុខសន្ដិភាព ទប់ស្កាត់ការប៉ុនប៉ងបង្កអស្ថិរភាព ()
វីដែអូ
ចំនួនអ្នកទស្សនា