ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ក្រសួងការងារផ្ដល់ការបណ្តុះបណ្តាលជនបង្គោលយេនឌ័រ ដើម្បីបំប៉នសមត្ថភាពបន្ថែមក្នុងការអនុវត្តផែនការសកម្មភាពដែលជួយដល់ស្ត្រី
Tue,23 May 2023 (Time 09:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលយេនឌ័រក្រោមឱវាទក្រសួងការងារ ដើម្បីបំប៉នសមត្ថភាពបន្ថែមក្នុងការអនុវត្តផែនការសកម្មភាព វិធានការណ៍ គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងការលើកកម្ពស់សមភាពយេនឌ័រ លើកកម្ពស់តម្លៃស្ត្រីឱ្យកាន់តែប្រសើរថែមទៀត។

នាឱកាសនោះ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែឧសភា ដែលមានសិក្ខាកាមចូលរួមប្រមាណជិត៣០០នាក់។ វគ្គបណ្តុះបណ្តាលនេះដែរនឹងផ្តល់ការចែករំលែកនូវបទពិសោធន៍ដ៏ល្អសម្បូរបែប និងមានតម្លៃ ហើយត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់ជនបង្គោលយេនឌ័រ តាមអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកជំទាវ ច័ន្ទសូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងដែរថា ប្រទេសកម្ពុជាមានស្ត្រីដល់ទៅ៥១ភាគរយនៃប្រជាជនសរុប ប៉ុន្តែការផ្ដល់ឱកាស ការអប់រំដល់ស្ត្រីនៅមានកម្រិត ទើបរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិលើកម្ពស់សីលធម៌សង្គមតម្លៃស្រ្តីនិងគ្រួសារខ្មែរ គោលនយោបាយជាតិ វិធានការណ៍នានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងយន្តការបញ្ជ្រាបយេនឌ័រនៅកម្ពុជា។ នៅឆ្នាំ២០២៣ ទើបនឹងបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងដាក់ចេញផែនការសកម្មភាពការងារឆ្នាំ២០២៤ផងដែរ។

លោកជំទាវ ច័ន្ទសូរីយ៍ បានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ កម្ពុជាត្រូវការវិនិយោគបន្ថែមដើម្បីបំពេញចំណុចខ្វះខាតរបស់ស្ត្រី ហេតុដូច្នេះហើយបានជាថ្ងៃនេះ មានការបំពាក់បំប៉នសមត្ថភាពបន្ថែមអ្នកប្រតិបត្តិរបស់ក្រសួង/ស្ថាប័នដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីភាពសុខដុមរមនារបស់ប្រជាជនកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានលើកឡើងថា រាជរដ្ឋាភិបាលបានផ្តោតទៅលើការធ្វើឱ្យមានសមភាពយេនឌ័រនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងសមត្ថភាពស្ត្រី ការកែប្រែឥរិយាបថសង្គមដែលមានការរើសអើងចំពោះស្ត្រី និងការធានានូវសិទ្ធិ និងឱកាសទទួលបាននូវការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាលមុខជំនាញ ការទទួលបានធនធានសេដ្ឋកិច្ច និងឱកាសចូលរួមប្រាស្រ័យដោយស្មើភាពក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាការទទួលបានកិច្ចការពារតាមផ្លូវច្បាប់ប្រកបដោយយុត្តិធម៌ ដើម្បីឱ្យស្ត្រីអាចជៀសផុតពីអំពើហិង្សា ការជួញដូរ ការរំលោភសេពសន្ធវៈ និងរាល់ទម្រង់ដទៃទៀតនៃការចូលរួមរបស់ស្រ្តីឱ្យបានច្រើនជាអតិបរិមាក្នុងស្ថាប័នជាតិគ្រប់កម្រិត ចាប់តាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន។

ក្រៅពីនេះ ក្រសួងការងារក៏គ្រប់គ្រងនិងតម្រង់ទិសក្រុមហ៊ុនបញ្ចូនពលករ/ពលការិនី និងពិនិត្យតាមដានឱ្យបានហ្មត់ចត់ចំពោះក្រុមហ៊ុនដែលបញ្ជូនពលករ/ពលការិនីទៅធ្វើការនៅក្រៅប្រទេស ក្នុងការការពារសិទ្ធិ សុវត្ថិភាព និងផលប្រយោជន៍ពលករ/ពលការិនី ដែលទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។ ដោយឡែក គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស (គ.ជ.ប.ជ) ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាស្ថានតំណាងកម្ពុជាប្រចាំបរទេសត្រូវពង្រឹងកិច្ចសហការក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករ/ពលការិនីទេសន្តប្រវេសន៍ តាមរយៈវិធានការបង្ការ ទប់ស្កាត់ អនុវត្តច្បាប់ និងកិច្ចការងារជនរងគ្រោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការវិហារឥស្លាម និងសមិទ្ធផលនានាស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ កងទ័ពប្ដេជ្ញាការពារ និងថែរក្សាសុខសន្ដិភាព ទប់ស្កាត់ការប៉ុនប៉ងបង្កអស្ថិរភាព ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
586 នាក់
ម្សិលមិញ :
1096 នាក់
សប្តាហ៍នេះ :
4212 នាក់
ខែនេះ :
20340 នាក់
3 ខែនេះ :
59221 នាក់
សរុប :
640918 នាក់