ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង
Sat,01 April 2023 (Time 02:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 82នាក់)

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ។

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំផ្ដល់សេចក្ដីជឿទុកចិត្ត តែងតាំងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៣ នេះ ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានពាំនាំពាក្យរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដាំសួរសុខទុក្ខ សមាជិក សមាជិកា ដែលជាអតីតយុទ្ធជន ក្នុងខេត្តព្រៃវែងផងដែរ ដោយសម្ដេចមិនដែលភ្លេច ឬបោះបង់ពួកគាត់ឡើយ ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បានផ្ដាំផ្ញើ ដល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនឃុំ-ស្រុក ឱ្យចេះបន្ទន់ឥរិយាបថ ដើម្បីបម្រើដោយសេចក្ដីស្មោះអស់ពីដួងចិត្តជូនសមាជិក សមាជិកា សមាគម ដោយមិនត្រូវមានចរិតឆ្មើងឆ្មៃ និងមិនត្រូវរើសអើងពួកគាត់ឡើយ ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានធ្វើការប្ដេជ្ញាចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះតួនាទីរបស់ខ្លួន ដោយនឹងខិតខំបម្រើគ្រប់សកម្មភាពជូនដល់ អតីតយុទ្ធជន និងធ្វើជាសេនាធិការជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។ ពង្រឹងរចនាសម្ព័ន្ធចាប់ពី ថ្នាក់ខេត្ត ដល់ថ្នាក់ស្រុក និងជាពិសេសដល់ថ្នាក់សាខា ស.អ.ក ឃុំ សង្កាត់ជាអ្នករស់នៅជាប់ផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជន ។ គ្រប់គ្រងក្តាប់ឲ្យបានរាល់សកម្មភាពទាំងឡាយណា ដែលអតីតយុទ្ធជនដើរផ្ទុយពីគោលការដឹកនាំរបស់រាជរដ្ឋាភិបាល និងគោលនយោបាយដឹកនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជា ។ ខិតខំគៀងគ សប្បុរសជន ដើម្បីជួយឧបត្ថម្ភគាំទ្របវិច្ចាគ ថវិកា និងសម្ភារៈ ជួយដល់គ្រួសារអតីតយុទ្ធជនជួបការលំបាក ។ សហការ ការងារក្នុងជួរថ្នាក់ដឹកនាំរបស់សមាគមឲ្យបានល្អ ឲ្យមានតម្លាភាព ឲ្យមានគណនេយ្យភាព កំណត់របបប្រជុំបូកសរុប ដកបទពិសោធន៍ ក្នុងសមាគមតាមអណត្តិបានកំណត់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការវិហារឥស្លាម និងសមិទ្ធផលនានាស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ កងទ័ពប្ដេជ្ញាការពារ និងថែរក្សាសុខសន្ដិភាព ទប់ស្កាត់ការប៉ុនប៉ងបង្កអស្ថិរភាព ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
545 នាក់
ម្សិលមិញ :
1096 នាក់
សប្តាហ៍នេះ :
4171 នាក់
ខែនេះ :
20299 នាក់
3 ខែនេះ :
59180 នាក់
សរុប :
640877 នាក់