ភ្នំពេញ÷នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីតំណាងប្រធានប្រចាំតំបន់របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងលោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។ក្នុងនាមក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងរ៉ែនិងថាមពល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំកសាងនូវឯកសារគោលនយោបាយដ៏មានសារសំខាន់ទាំងនេះ សម្រាប់គាំទ្រដល់អន្តរកាលសេដ្ឋកិច្ច-សង្គមរបស់ កម្ពុជា ទៅកាន់ដំណាក់កាលថ្មី គឺកសាងសង្គមមួយប្រកបដោយអព្យាក្រឹត្យកាបូន និងវិបុលភាព។ឯកឧត្តមបានឱ្យដឹងថា ថាមពលគឺផ្នែកមួយដែលមិនអាចខ្វះបាននៃជីវភាពរស់នៅក្នុងសង្គមទំនើប ប៉ុន្តែថាមពល ជាពិសេស ប្រភពថាមពលជាប្រពៃណី ក៏មានចំណែកយ៉ាងធំនៅក្នុងបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ឱ្យដឹងថា ការដាក់ចេញនូវ «ផែនការមេអភិវឌ្ឍន៍ថាមពល ២០២២-២០៤០ និងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល២០២២-២០៣០» មិនត្រឹមតែជា ជំហានដ៏ចាំបាច់សម្រាប់ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍វិស័យថាមពល នៅកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដោះស្រាយបញ្ហាបរិស្ថានសកល ជាពិសេសការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដោយបំពេញបន្ថែមយ៉ាងល្អទៅលើគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក ក្នុងដំណើរឆ្ពោះទៅ សម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ពោលគឺ កម្ពុជាមិនត្រឹមតែមានចំណូលខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានប្រជាពលរដ្ឋពោរពេញទៅដោយចំណេះដឹង របៀបរបបរស់នៅនិងការគិតគូរបែប ជឿនលឿន ទីក្រុងមានសោភណ្ឌភាព ផាសុកភាព និងភាពបៃតង ហើយសង្គមមានសុខដុមរមនា ផងដែរ។ ដើម្បីសម្រេចគោលដៅទាំងនេះ ចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋម្នាក់ៗ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយក៏មានតួនាទីសំខាន់ផងដែរ ក្នុងការបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយដល់សាធារណៈជន អំពីផលប្រយោជន៍នៃប្រសិទ្ធភាពថាមពល។ នេះជាការចូលរួមចំណែកដ៏សំខាន់ ដើម្បីផ្លាស់ប្តូរ ឥរិយាបថរបស់អ្នកប្រើប្រាស់ថាមពលទាំងអស់ ទាំងកម្រិតបុគ្គល គ្រួសារ សហគ្រាស សហគមន៍ និងសង្គមជាតិទាំងមូល ឱ្យងាកមកយកចិត្តទុកដាក់លើការលើកកម្ពស់ប្រសិទ្ធភាពថាមពល ដែលនឹងធ្វើឱ្យពួកគាត់អាចកាត់បន្ថយចំណាយ និងបង្កើនអត្ថប្រយោជន៍បានច្រើនជាងមុន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ()
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកក្នុងកម្មវិធីសម្ពោធព្រឹត្តបត្រព្យាករណ៍សេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ ()
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ()
ក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោងសិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា ()
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Asad Yaqub ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា (IFC) ()
វីដែអូ
ចំនួនអ្នកទស្សនា