ភ្នំពេញ÷នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះ ADB ចំពោះកិច្ចសហប្រតិបត្តិការនិងការគាំទ្រដល់ក្រសួង ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម បានជម្រាបដល់តំណាង ADB អំពីគម្រោងកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលត្រូវធ្វើយ៉ាងណាឱ្យស្របទៅនឹងគោលនយោបាយរបស់ក្រសួង គឺធានានូវសន្តិសុខស្បៀង ប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច តាមរយៈការធ្វើផលិតកម្មដោយបច្ចេកទេសកសិកម្មទំនើប ផលិតផលមានគុណភាពល្អតាមស្ដង់ដារ និងជាពិសេសគឺត្រូវដាំដុះកសិផលស្របតម្រូវតាមទីផ្សារ ជាកសិផលដែលមានតម្លៃបន្ថែមខ្ពស់ ដោយមិនធ្វើការប្រកួតប្រជែងលើបរិមាណឡើយ។លើសពីនេះទៀត ក្រសួងត្រូវការធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ និងមានឆន្ទៈចូលរួមធ្វើការងារនេះប្រកបដោយការទទួលខុសត្រូវ។ ក្រសួងនឹងផ្តល់ការគាំទ្របច្ចេកទេស និង SPS ដល់វិស័យឯកជន ព្រមទាំងចូលរួមជំរុញដល់អ្នកផលិតឱ្យមានផែនការផលិតកម្មច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ រក្សាស្ថិរភាពនៃការផ្គត់ផ្គង់និងតម្លៃតាមកិច្ចសន្យា។ មួយវិញទៀត ឯកឧត្តម នឹងជំរុញក្រុមការងារ GMS លើវិស័យកសិកម្មឆ្នាំ២០២៤ខាងមុខនេះ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ()
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកក្នុងកម្មវិធីសម្ពោធព្រឹត្តបត្រព្យាករណ៍សេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ ()
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ()
ក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោងសិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា ()
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Asad Yaqub ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា (IFC) ()
វីដែអូ
ចំនួនអ្នកទស្សនា