ភ្នំពេញ÷នាថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ អនុគណៈកម្មការសំណេះសំណាលជាមួយយុវជន នៃក្រសួងកិច្ចការនារី បានរៀបចំកិច្ចសន្ទនាយុវជន ដើម្បីចូលរួមអបអរសាទរទិវា អន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមប្រធានបទស្តីពី «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅអគារ CJCC រាជធានីភ្នំពេញ។ កម្មវិធីនេះមានគោលបំណង៖ បង្កើនការយល់ដឹង ជូនសាធារណៈជន ជាពិសេសយុវជន ពីសារៈសំខាន់នៃការចូលរួមរបស់ស្រ្តីក្នុងការថែរក្សាសុខសន្តិភាព និងលើកកម្ពស់កិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល ។និងផ្តល់ឱកាសដល់យុវជននៅ តាមសកលវិទ្យាល័យ,វិទ្យាល័យ, សហភាពសហព័ន្ធ យុវជនកម្ពុជា, និងអង្គការដៃគូ ចូលរួមជាវាគ្មិនកិត្តិយស ធ្វើការសិក្សាស្រាវជ្រាវ ស្វែងយល់ បំផុសគំនិត និងប្រើប្រាស់សក្តានុពលរបស់ខ្លួន និងស្វែងរកគំនិតថ្មីៗ ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាច ដល់ស្រ្តី ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពក្នុងយុគសម័យឌីជីថល។នៅក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថា កម្មវិធីកិច្ចសន្ទនាជាមួយយុវជននាថ្ងៃនេះ មិនត្រឹមជាសកម្មភាពមួយ ក្នុងការចូលរួម អបអរសាទរទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៣នេះប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចការមួយរបស់ក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី គ្រប់រូប ដែលកិច្ចការនេះ គឺជាគុណតម្លៃនិងការទទួលរបស់យើងម្នាក់ៗ និងគ្រប់ៗគ្នា។ - Gender Equality is Everyone Value and Business! សមាសភាពចូលរួមក្នុងកម្មវិធីរួមមាន លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងកិច្ចការនារី, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី, តំណាងស្ថានទូតចិន, តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា, អង្គការដៃគូ,វិស័យឯកជន, សិស្ស-និស្សិត និង សាស្រ្តាចារ្យ សរុបចំនួន ៣៥០នាក់ ស្រ្តី ២៣៦នាក់។
ព័ត៌មានគួរចាប់អារម្មណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ()
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកក្នុងកម្មវិធីសម្ពោធព្រឹត្តបត្រព្យាករណ៍សេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ ()
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ()
ក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោងសិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា ()
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Asad Yaqub ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា (IFC) ()
វីដែអូ
ចំនួនអ្នកទស្សនា