ថ្ងៃទី០១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
Mon,30 January 2023 (Time 08:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

=

ភ្នំពេញ÷នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ថ្នាក់​ដឹកនាំ​នៃ​ក្រសួង បានទទួលជួបក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​អំពី​ការ​វិនិយោគ​លើ​ដំណាំកៅស៊ូ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនឱ្យជួបពិភាក្សាជាមួយសមាគមកៅស៊ូដែលស្ថិតនៅក្នុងស្រុកមេមត់ ដើម្បីទទួលបានការណែនាំពីដំណោះស្រាយបច្ចេកទេស និងការសម្របសម្រួលមន្ទីរពិសោធន៍ លើការត្រួតពិនិត្យគុណភាពកៅស៊ូ។

ចំពោះការវិនិយោគលើដំណាំផ្សេងៗទៀត ឯកឧត្តមបានណែនាំឱ្យក្រុមហ៊ុនធ្វើសំណើមកក្រសួង បង្ហាញលម្អិតអំពីគម្រោងនីមួយៗរបស់ខ្លួន ដើម្បីឱ្យក្រសួងពិនិត្យនិងអន្តរាគមន៍តាមដែលអាចធ្វើទៅបាន ដោយផ្អែកលើទិដ្ឋភាពច្បាប់ និងសេដ្ឋកិច្ច។

សូមរំលឹកផងដែរថា ក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ)ទទួលបានអាជ្ញាបណ្ណវិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ២.៧១៤ ហិកតា និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ ទទួលបានការវិនិយោគសម្បទានដីសេដ្ឋកិច្ចសរុបទាំង ៣សាខាសរុបប្រមាណ ៦.៥២៨ហិកតា នៅខេត្តក្រចេះ ដែលធ្វើការវិនិយោគលើការដាំកៅស៊ូ។ បច្ចុប្បន្នក្រុមហ៊ុនទាំងពីរនេះ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនសិង្ហបុរី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកក្នុងកម្មវិធីសម្ពោធព្រឹត្តបត្រព្យាករណ៍សេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោងសិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Asad Yaqub ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា (IFC) ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
318 នាក់
ម្សិលមិញ :
394 នាក់
សប្តាហ៍នេះ :
3763 នាក់
ខែនេះ :
18626 នាក់
3 ខែនេះ :
52415 នាក់
សរុប :
598293 នាក់