ភ្នំពេញ ÷នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងបេីកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់វិទ្យាស្ថាន និងបានលេីកទឹកចិត្តឱ្យពង្រឹងសមត្ថភាពស្ថាប័ន និងគុណភាពនៃការអប់រំបណ្តុះបណ្តាល ដេីម្បីផលិតធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ ទាំងចំណេះដឹងជំនាញ ភាសាបរទេស និងបច្ចេកវិទ្យា ឆ្លេីយតបនឹងតម្រូវការទីផ្សារ។ ចំពោះសាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ ឯកឧត្តមបានលេីកទឹកចិត្តឱ្យពង្រឹងការផ្ទេរចំណេះដឹងដល់និស្សិត និងជួយតម្រង់ទិសនិស្សិតឱ្យពង្រីកចំណេះដឹង តាមរយ:ការចូលរួមអនុវត្តជាក់ស្តែង និងការស្វែងយល់បន្ថែម។ ទន្ទឹមនេះ ឯកឧត្តមបានលេីកទឹកចិត្តឱ្យនិស្សិតបង្កេីតក្តីស្រមៃ មានភាពជឿជាក់លេីខ្លួនឯង និងខិតខំហាត់ពត់លត់ដំខ្លួន ដេីម្បីឈានទៅសម្រេចគោលដៅក្នុងជីវិត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យមានការប្រឡងប្រណាំងផ្ទៃក្នុងផងដែរ ដេីម្បីបង្កេីតស្នាដៃថ្មីៗបន្ថែមទៀតសម្រាប់វិទ្យាស្ថាន។
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()
ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីក្រោមឱវាទ ចូលរួមអបអរសាទរ ជូនចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច ពលៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ()
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស ()
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនបច្ចេកវិទ្យាកសិកម្ម នៅខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា