ខេត្តស្វាយរៀង÷នាព្រឹកថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមអ្នកបច្ចេកទេសក្រសួង អញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ ចំនួន ០១ ខ្សែ ប្រវែង ១១,៩ គីឡួម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១៨ ត្រង់ចំណុចភូមិអូរដូនអាម ឃុំព្រះពន្លា ទៅដល់ភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ជាលទ្ធផលសម្រេចបាន ៧០% ហើយ គ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមីនា ខាងមុខ ។សូមបញ្ជាក់ថា៖ ខេត្តស្វាយរៀង ទទួលបានផ្លូវចំនួន ៤ ខ្សែប្រវែងសរុប ៥៧, ២គីឡូម៉ែត្រ ដែលជាគម្រោងស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី ៣ ដោយធ្វើការស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុងប្រវែងសរុបជាង ៧២៤ គីឡូម៉ែត្រ អនុវត្តនៅខេត្តគោលដៅទាំង ១០ ក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង និងខេត្តក្រចេះ ។គម្រោងនេះចាប់ផ្ដើមអនុវត្តពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ ដោយប្រើប្រាស់ថវិកាសរុប ១២០ លាន ដុល្លារអាមេរិក ក្នុងនោះមានហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអាហរ័ណនិហរ័ណនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()
ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីក្រោមឱវាទ ចូលរួមអបអរសាទរ ជូនចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច ពលៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ()
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស ()
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនបច្ចេកវិទ្យាកសិកម្ម នៅខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា