ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំរៀបចំកែសម្រួលសមាសភាពថ្នាក់ដឹកនាំ​ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
Fri,20 January 2023 (Time 02:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 105នាក់)

ភ្នំពេញ៖ ដោយទទួលបានការចង្អុលបង្ហាញ និងការណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ស្តីពីកំណែទម្រង់​ និងអភិវឌ្ឍវិស័យកីឡាបាល់ទាត់របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំស្តីពី ការរៀបចំកែសម្រួលសមាសភាពថ្នាក់ដឹកនាំ​ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ឧត្តមសេនីយ៍ទោ យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រួមនឹងឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ព្រមទាំងលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីកែសម្រួល និងផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំ ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ត្រូវបន្តដឹកនាំក្លិបបាល់ទាត់អគ្គស្នងការនគរបាលជាតិ ជំនួសលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ដែលបច្ចុប្បន្នមានភារកិច្ចមមាញឹក ពុំអាចបន្តដឹកនាំក្លិបបាន។

នាឱកាសចូលកាន់ភារកិច្ចថ្មី ក្នុងវិស័យបាល់ទាត់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានបង្ហាញការប្តេជ្ញាចិត្តអភិវឌ្ឍវិស័យកីឡារបស់កងកម្លាំងនគរបាលជាតិមួយនេះ ឱ្យទទួលបានជោគជ័យ និងរីកចម្រើនបន្ថែមទៀត។

នាឱកាសនោះ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានា ដែលក្លិបអគ្គស្នងការនគរបាលជាតិ សម្រេចបានជាង១១ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន។ សមិទ្ធផលទាំងអស់នេះហើយ គឺពិតជាបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្លិបកន្លងមក ក្រោមការចង្អុលបង្ហាញ ណែនាំ និងយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានណែនាំផងដែរដល់គ្រូបង្វឹក កីឡាករបាល់ទាត់ក្លិបអគ្គស្នងការនគរបាលជាតិទាំងអស់ ត្រូវបន្តស្មារតីរួបរួមសាមគ្គីជាធ្លុងមួយ ជាពិសេស ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ វិជ្ជាជីវៈរបស់ខ្លួន និងត្រូវបន្តពង្រឹងសមត្ថភាពបច្ចេកទេស និងបង្កើនការហ្វឹកហាត់ឱ្យកាន់តែខ្លាំងក្លាថែមទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ សន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រគល់ ទទួល គ្រប់គ្រង និងថែរក្សា សន្តិបាលាគារ កម្ពោជិកបុត្តា ខេមរាតរី និងទូកង កម្ពោជិតបុត្តាខេមរាតរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានអនុញ្ញាតឱ្យគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដឹកនាំដោយលោកSanui Kazumasaប្រធានទីភ្នាក់ងារJICA ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃប្រជុំពិភាក្សាលើការពង្រឹង និងការលើកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង​ ស្រុក ឃុំ សង្កាត់ លើកទី៨ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកប្រចាំថ្ងៃទី២៦ ខែកញ្ញា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
91 នាក់
ម្សិលមិញ :
460 នាក់
សប្តាហ៍នេះ :
3027 នាក់
ខែនេះ :
21571 នាក់
3 ខែនេះ :
60152 នាក់
សរុប :
711814 នាក់