ថ្ងៃទី៣១ ខែមករា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុនចិញ្ចឹមគោយកទឹកដោះ MOMO FARM អំពីការពង្រីកផ្ទៃដីផលិតកម្មរបស់ខ្លួន
Thu,19 January 2023 (Time 08:33 AM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

ភ្នំពេញ÷នាព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុនចិញ្វឹមគោយកទឹកដោះ MOMO FARM អំពីការពង្រីកផ្ទៃដីផលិតកម្មរបស់ខ្លួន។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ ចំពោះការចង់ពង្រីកកសិដ្ឋានចិញ្ចឹមគោយកទឹកដោះរបស់ក្រុមហ៊ុន MOMO FARM។ ប៉ុន្តែឯកឧត្តមបានបញ្ជាក់ច្បាស់ថា បច្ចុប្បន្នក្រសួងមិនមានការផ្តល់ដីសម្បទានជូនក្រុមហ៊ុនឯកជនទៀតទេ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១២។ ឯកឧត្តមរដ្ឋមន្ដ្រីផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនធ្វើកិច្ចសន្យាជាមួយពលរដ្ឋដែលមានដីសម្រាប់ធ្វើការដាំស្មៅសម្រាប់ជាចំណីសត្វ។

ក្រសួងនឹងជួយសម្របសម្រួល ជំរុញការពង្រីកផលិតកម្មគោយកទឹកដោះនេះ ព្រោះបរិមាណគោយកទឹកដោះទូទាំងប្រទេសមានប្រមាណត្រឹម ១០០០ក្បាលប៉ុណ្ណោះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន MOMO FARM មានសមត្ថភាពផលិតទឹកដោះគោស្រស់ប្រមាណ ២ពាន់លីត្រ ក្នុងមួយថ្ងៃ។ ក្រុមហ៊ុនមានផែនការពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារទឹកដោះគោស្រស់ក្នុងស្រុក។ ក្រុមហ៊ុនត្រូវការដីបន្ថែមប្រមាណ ១ម៉ឺនហិចតានៅមណ្ឌលគិរី សម្រាប់ដំណើរការផលិតកម្មនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីក្រោមឱវាទ ចូលរួមអបអរសាទរ ជូនចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច ពលៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនបច្ចេកវិទ្យាកសិកម្ម នៅខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
255 នាក់
ម្សិលមិញ :
567 នាក់
សប្តាហ៍នេះ :
3841 នាក់
ខែនេះ :
13651 នាក់
3 ខែនេះ :
47098 នាក់
សរុប :
559565 នាក់