ថ្ងៃទី៣១ ខែមករា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឱ្យសមាគមដឹកជញ្ជូនផលិតផលនាំចេញក្រៅស្រុកចូលជួបសម្តែងការគួរសម
Thu,19 January 2023 (Time 08:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 15នាក់)

ភ្នំពេញ÷ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង ទទួលជួបសម្តែងការគួរសមជាមួយសមាគមភស្តុភាកម្មកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តម ឌិត ទីណា បានផ្តល់នូវអនុសាសន៍ដល់សមាគម ឱ្យធ្វើការចងក្រងគ្នាតាមខ្សែបណ្តោយចាប់ពីអ្នកផលិតរហូតដល់ទីផ្សារ ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា កាត់បន្ថយការប្រកួតប្រជែងដែលមិនចាំបាច់ ទទួលបានអតិថិជនច្រើន និងផ្តល់ព័ត៌មានពីទីផ្សារដល់អ្នកផលិតបានច្បាស់លាស់។ ការធ្វើតាមខ្សែបណ្តោយនេះ គឺដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងទំនុកចិត្ត។ សមាគមត្រូវចេះធ្វើការជាមួយគ្នា និងត្រូវចេះចែករំលែកផលប្រយោជន៍រវាងអាជីវករ និងអ្នកផ្តល់សេវាដឹកជញ្ជូន។

ជាមួយគ្នានេះផងដែរ ឯកឧត្តម រដ្ឋមន្ត្រី ណែនាំឲ្យយកចិត្តទុកដាក់លើលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ធានាយ៉ាងណាឲ្យមានឯករាជ្យខ្លួនឯង ដោយមានផែនការច្បាស់លាស់ក្នុងការផលិត ដើម្បីរក្សាស្ថេរភាពផ្គត់ផ្គង់ និងផលចំណេញ។

សូមរំលឹកផងដែរថា សមាគមភស្តុភាកម្មកម្ពុជាគឺជាក្រុមអ្នកផ្តល់សេវាដឹកជញ្ជូនទំនិញកសិកម្មទៅក្រៅប្រទេស ដោយមានសមាជិកប្រមាណជាង ១០០ សេវាករ។ សមាគមធ្វើការផ្តល់ចំណេះដឹងកម្រិតអន្តរជាតិ លើការដឹកជញ្ជូន និងកន្លែងប្រមូលផ្តុំក្រុមហ៊ុនអ្នកប្រកបរបរអាជីវកម្ម។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីក្រោមឱវាទ ចូលរួមអបអរសាទរ ជូនចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច ពលៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនបច្ចេកវិទ្យាកសិកម្ម នៅខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
49 នាក់
ម្សិលមិញ :
255 នាក់
សប្តាហ៍នេះ :
3569 នាក់
ខែនេះ :
13442 នាក់
3 ខែនេះ :
45491 នាក់
សរុប :
559578 នាក់