(ភ្នំពេញ)៖ រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ0២០២៣ នៅស្ថានទូតចិន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូរបស់អាជ្ញាធរមីន អបអរសាទរ និងជូនពរដល់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន និងមន្រ្តីស្ថានទូត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ចិន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាចូលរួមជួយឧបត្ថម្ភគាំទ្រដល់ការងារសកម្មភាពមីន ទាំងថវិកា សម្ភារៈ និងការកសាងសមត្ថភាព។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានចាត់ទុកជំនួយរបស់មិត្តចិន គឺជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងដំណើរការឆ្ពោះទៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្របតាមទស្សនវិស័យដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិន បានថ្លែងអំណរគុណចំពោះ លោកទេសរដ្ឋមន្រ្តី និងគណៈប្រតិភូអាជ្ញាធរមីន ដែលបានអញ្ជើញមកកាន់ស្ថានទូតចិនដើម្បីចូលរួមអបអរទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ក្នុងកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរ។ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រចំពោះទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()
ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីក្រោមឱវាទ ចូលរួមអបអរសាទរ ជូនចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច ពលៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ()
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស ()
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនបច្ចេកវិទ្យាកសិកម្ម នៅខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា