ថ្ងៃទី៣១ ខែមករា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
អាវុធហត្ថរាជធានីភ្នំពេញ គាំទ្រចក្ខុវិស័យ សាលាដូង លើកំពូលភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ!
Wed,18 January 2023 (Time 09:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 14នាក់)

ខេត្តកំពង់ស្ពឺ÷ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាចុងសប្តាហ៍ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ អាវុធហត្ថ នាំយកអំណោយ រួមនឹងថវិកា ទៅឧបត្ថម្ភដល់ ប្អូនៗកុមារសិស្សសាលាដូង ដែលមានទីតាំងស្ថិតនៅកំពូលភ្នំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អំណោយដែលក្រុមការងារ ផ្ដល់ជូនទៅដល់ សាលាដូង រួមមាន៖ ទឹកដោះគោចំនួន២៦កេស, នំកញ្ចប់ ចំនួន០៧កេស, ចង្ក្រានហ្គាសចំនួន០៥, ឆ្នាំងដាំបាយអគ្គីសនីចំនួន០២ រួមនឹងថវិកាចំនួន ១លានរៀល ផងដែរ។

សាលារៀននេះត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយលោក អ៊ុក វ៉ាន់ដេ ដែលមនុស្សទូទៅបានស្គាល់លោកថាជា អ្នកចម្បាំងសំរាម ដែលមានន័យថា “ការយកសំរាមមកកែច្នៃឱ្យក្លាយទៅរបស់មានតម្លៃ និងមានប្រយោជន៍” ដូចជា៖ ដបប្លាស្ទិក ដបស្រាបៀរ បំពង់បឺតគម្របដបទឹកសុទ្ធ កង់ឡាន ធុងហ្គាសឡាន និងសំណល់ផ្សេងៗទៀត ត្រូវបានយកមកកែច្នៃបង្កើតជាបន្ទប់សិក្សា រូបលម្អ និមិត្តសញ្ញា និងវត្ថុអនុស្សាវរីយ៍ជាច្រើន។

ប្អូនៗកុមារសិស្សសាលាដូងនេះមានពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ កំពុងទទួលបានការអប់រំ និងបញ្ជ្រាបការយល់ដឹងទាក់ទងនឹងសំរាម ដែលអាចប្រើប្រាស់ឡើងវិញបាន ក្នុងគោលបំណងកាត់បន្ថយប្លាស្ទិកនៅថ្ងៃអនាគត។

រីឯដំណើរនាំយកអំណោយរបស់អាវុធហត្ថរាជធានីភ្នំពេញ ទៅកាន់សាលាដូង លើកំពូលភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺនាពេលនេះ គឺដើម្បី គាំទ្រនូវទស្សនៈវិស័យរបស់សាលាដូង និងបង្ហាញពីក្តីស្រឡាញ់ ចំពោះវិស័យអប់រំ ដែលជាដង្ហើមនៃការចេះដឹងរបស់កុមារ រស់នៅលើភ្នំគីរីរម្យនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីក្រោមឱវាទ ចូលរួមអបអរសាទរ ជូនចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច ពលៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនបច្ចេកវិទ្យាកសិកម្ម នៅខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
255 នាក់
ម្សិលមិញ :
567 នាក់
សប្តាហ៍នេះ :
3841 នាក់
ខែនេះ :
13651 នាក់
3 ខែនេះ :
47098 នាក់
សរុប :
559542 នាក់