ថ្ងៃទី៣១ ខែមករា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងវាយតម្លៃហេដ្ឋាចរនាសម្ព័ន្ធរូបវ័ន្ធ និងគមនាគមន៍ ដែលរងការខូចខាតនៅភូមិសាស្រ្តស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
Tue,17 January 2023 (Time 01:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 22នាក់)

ខេត្តកំពង់ឆ្នាំង÷នៅព្រឹកថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនៅ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ ប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមកាងារបច្ចេកទេស អញ្ជើញទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងវាយតម្លៃហេដ្ឋាចរនាសម្ព័ន្ធរូបវ័ន្ធ និងគមនាគមន៍ដែលរងការខូចខាតនៅក្នុងភូមិសាស្រ្ដស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

តាមរបាយការណ៍របស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា៖ នៅក្នងឃុំទាំង ៧ គឺឃុំត្បែងខ្ពស់ ស្វាយជុក ពាម ឈានឡើង ក្រាំងល្វា ខ្នាឆ្មារ និងឃុំពានី ក្នុងភូមិសាស្រ្ដស្រុកសាមគ្គីមានជ័យ មានផ្លូវជនបទចំនួន ១២ខ្សែ ប្រវែងសរុប ៧៨ ៥៦០ ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មាន២ខ្សែ ប្រវែង ៣៧ ៤០០ម៉ែត្រ លិចទឹកប្រវែង ៣ ១០០ម៉ែត្រ និងខូចតាមជើងទេរប្រវែង ២ ២០០ម៉ែត្រ ។ ផ្លូវក្រាលក្រួសក្រហមដែលរងការខូចខាតមានចំនួន ១០ខ្សែ ប្រវែងសរុប ៤១ ១៦០ម៉ែត្រ ក្នុងនោះលិចទឹកប្រវែង ៣៣ ១០០ម៉ែត្រ និងហូរច្រោះខូចជើងទេរមានប្រវែង ៣ ២៤០ម៉ែត្រ ។ ក្នុងនោះក៏មានស្ពានមួយកន្លែង និងលូដោះទឹកចំនួន ៣កន្លែង ក៏រងការខូចខាតផងដែរ ។

មានប្រសាន៍ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា ចំពោះផ្លូវ ស្ពាន លូ ដែលបានខូចដោយសារជំនន់ទឹកភ្លៀងខាងលើនេះក្រុមការងារបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ នឹងលើកគម្រោងធ្វើការជួសជុលឡើងវិញ ។ ចំពោះស្ពានដែលមិនអាចធ្វើដំណើរបាន ក្រសួងនឹងធ្វើការជួសជុលបន្ទាន់ដើម្បីភ្ជាប់ឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ជាបណ្ដោះអាសន្នសិន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីក្រោមឱវាទ ចូលរួមអបអរសាទរ ជូនចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច ពលៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនបច្ចេកវិទ្យាកសិកម្ម នៅខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
255 នាក់
ម្សិលមិញ :
567 នាក់
សប្តាហ៍នេះ :
3841 នាក់
ខែនេះ :
13651 នាក់
3 ខែនេះ :
47098 នាក់
សរុប :
559561 នាក់