ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
កម្ពុជា-នីហ្សេរីយ៉ា សន្សាពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើវិស័យកសិកម្ម
Thu,28 July 2022 (Time 02:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

ភ្នំពេញ៖នារសៀលថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព. ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារលើវិស័យកសិកម្មជាមួយលោកជំទាវ Folakemi I. Akinleye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ប្រចាំប្រជាណាចក្រកម្ពុជា ដែលមាននិវេសដ្ឋាននៅទីក្រុងម៉ានីល។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការអបអរសាទរចំពោះលោកជំទាវដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាផ្តល់សេចក្តីទុកចិត្ត និងគាំទ្រតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសពីប្រទេសដែលធ្លាប់អសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលមានអតិរេកស្បៀងចំនួនជាង ៦លានតោន និងកំពុងជំរុញការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញទៀតផង។ ហេតុនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្វាគមន៍ក្នុងការផ្លាស់ប្តូរ និងចែករំលែកបទ​ពិសោធ ចំណេះដឹង ចំណេះធ្វើ ហើយក៏មានបំណងចង់បានបទពិសោធពីសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាផងដែរ ជាពិសេសលើការបំពេញខ្សែច្រវាក់ផលិតកម្ម ការកសាងសមត្ថភាពរបស់វិស័យឯកជន និងទីផ្សារ។

លោកជំទាវឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះពេលវេលារបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ទន្ទឹមនឹងនេះតាមរយៈឯកឧត្តមរដ្ឋមន្ត្រីក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបានសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ចំពោះជំនួបនារសៀលថ្ងៃនេះ គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងគោលបំណងរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនៃប្រទេសទាំងពីរ។ លោកជំទាវមានប្រសាសថា ស្បៀងអាហារ និងសន្តិសុខស្បៀងគឺសំខាន់ណាស់សម្រាប់នីហ្សេរីយ៉ា ដែលខ្លួនមានប្រជាជនរហូតដល់ ២០០លាននាក់ ដូច្នេះដើម្បីធានាដល់ការផ្គត់ផ្គង់ វិស័យកសិកម្មរបស់នីហ្សេរីយ៉ាក៏បាន និងកំពុងមានការកែប្រែផងដែរ ពីការធ្វើកសិកម្មខ្នាតតូចមកជាកសិ-ឧស្សាហកម្ម។ លោកជំទាវសង្ឃឹមថា ភាគីកម្ពុជានឹងអាចផ្តល់កិច្ចសហប្រតិបត្តិការ ចែករំលែកបទ​ពិសោធជាពិសេសលើផលិតកម្មស្រូវ ពូជស្រូវ កៅស៊ូ ដំឡូវមី ស្វាយចន្ទីរ និងវារីវប្បកម្ម ហើយសង្ឃឹមថានឹងអាចចុះអនុស្សារណៈនៃការយោគយល់គ្នានាពេលអនាគត។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ នឹងជូនពរអាណត្តិការទូតរបស់លោកជំទាវទទួលបានជោគជ័យ និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងអាចពង្រីកដូចការរំពឹងទុក ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព និងនិរន្តរភាព។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ចូលរួមពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញគណបក្សប្រជាជនកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-នីហ្សេរីយ៉ា សន្សាពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើវិស័យកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ការហ្វឹក​ហ្វឺន​​បានដើរតួនាទីសំខាន់ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស រួមមចំណែកដល់ការកែទម្រង់​ និងពង្រឹងវិស័យការពារជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន ចុះពិនិត្យចុងក្រោយទីតាំងសម្រាប់ប្រារព្វពិធី"មច្ឆទិវា"នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន និងលោក ជំទាវ ម៉ក់ ស៊ីថា និងសហការីបានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយសមាជិកកណៈបក្សចំនួន៥៥០នាក់នៅឃុំអំពិល ស្រុកកំពង់សៀម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
137 នាក់
ម្សិលមិញ :
571 នាក់
សប្តាហ៍នេះ :
2293 នាក់
ខែនេះ :
12445 នាក់
3 ខែនេះ :
41424 នាក់
សរុប :
479512 នាក់