ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញមកពិនិត្យ កែសម្រួល និងវាយតម្លៃចុងក្រោយលើស្ថានភាពរួម សណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណ្ឌភាពនៅកន្លែងប្រារព្វពិធី "មច្ឆទិវា" ដើម្បីត្រៀមលក្ខណ:ឲ្យបានល្អប្រសើរបំផុតទទួលវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពីរាជរដ្ឋាភិបាលឲ្យរៀបចំពិធី ដោយសម្រេចជ្រើសរើសយកអាងទឹកត្រពាំងថ្ម ស្ថិតនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យធ្វើជាទីតាំងប្រារព្វពិធីនៅថ្ងៃស្អែកទី ០១ កក្កដា។
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ចូលរួមពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញគណបក្សប្រជាជនកម្ពុជា ()
កម្ពុជា-នីហ្សេរីយ៉ា សន្សាពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើវិស័យកសិកម្ម ()
នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ការហ្វឹកហ្វឺនបានដើរតួនាទីសំខាន់ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស រួមមចំណែកដល់ការកែទម្រង់ និងពង្រឹងវិស័យការពារជាតិ ()
ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន ចុះពិនិត្យចុងក្រោយទីតាំងសម្រាប់ប្រារព្វពិធី"មច្ឆទិវា"នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ()
ឯកឧត្តម វេង សាខុន និងលោក ជំទាវ ម៉ក់ ស៊ីថា និងសហការីបានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយសមាជិកកណៈបក្សចំនួន៥៥០នាក់នៅឃុំអំពិល ស្រុកកំពង់សៀម ()
វីដែអូ
ចំនួនអ្នកទស្សនា