ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម វេង សាខុន និងលោក ជំទាវ ម៉ក់ ស៊ីថា និងសហការីបានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយសមាជិកកណៈបក្សចំនួន៥៥០នាក់នៅឃុំអំពិល ស្រុកកំពង់សៀម
Sun,29 May 2022 (Time 02:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 179នាក់)

ខេត្តកំពង់ចាម៖ចូលដល់កម្មវិធីទី៣ នៅរសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាល និងលោកជំទាវ ម៉ក់ ស៊ីថា ព្រមជាមួយសហការី បានបន្តដំណើរមកជួបសំណេះ សំណាលជាមួយសមាជិកគណ:បក្សចំនួន ៥៥០នាក់ អញ្ជើញមកពីទូទាំងឃុំអំពិល ស្រុកកំពង់សៀម ដែលពិធីនេះបានរៀបចំក្នុងបរិវេណវត្តនគរបាជ័យក្រៅ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារ បានធ្វើការសំណេះសំណាលជាមួយសមាជិកគណបក្សដែលមានខ្លឹមសារសង្ខេបសំខាន់ៗដូចខាងក្រោម ៖

១. ថ្លែងអំណរគុណជូនចំពោះសមាជិកក្រុមការងារថ្នាក់កណ្តាល ថ្នាក់ឃុំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលខិតខំបំពេញតួនាទី និងភារកិច្ចក្នុងស្មារតីទទួលខុសត្រូវខ្ពស់បម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌក្នុងរយៈពេលប្រាំឆ្នាំកន្លងទៅ។ ដោយ ឡែក សកម្មភាពចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងរយៈពេល ៧ថ្ងៃកន្លងមក ដែលបានធ្វើការផ្សព្វផ្សាយ និងចុះពន្យល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ពីគោលនយោបាយរបស់គណបក្ស លើកឡើងពីគុណសម្បត្តិរបស់គណបក្ស សមិទ្ធផលសំខាន់ៗដែលបក្សសម្រេចបាន ថ្ងៃបោះឆ្នោត ឯកសារសំខាន់ៗទាក់ទងសិទ្ធិបោះឆ្នោត និងការគូសសន្លឹកឆ្នោត។

២. បញ្ជាក់ជូនប្រជាពលរដ្ឋឡើងវិញពីឆន្ទះដ៏មុះមុតក្នុងការកសាង ដឹកនាំ និងអភិវឌ្ឍប្រទេស។ ទឹកចិត្តគោរព ស្រឡាញ់ ឧបត្ថម្ភ គាំទ្រ ស្មោះស្ម័គ្រ រួមសុខ រួមទុក្ខជាមួយប្រជាពលរបស់គណបក្សប្រជាជនកម្ពុជា។ មិនសន្យា តែធ្វើជាក់ស្តែង ដោយហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីភាពសុខសាន្ត សុភមង្គល និងការរស់រានមានជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយស តាំងពី ក្រោយថ្ងៃ ៧ មករា ១៩៧៩ រហូតមកទល់បច្ចុប្បន្ន។

៣. ស្នើសុំសមាជិក សមាជិកាគណបក្សយើងត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនាខាងមុខ ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ថ្មីៗបន្ថែមទៀត។ ជាថ្មីម្តងទៀត លោកបានផ្តាំប្រាប់ឲ្យសមាជិកគ្រប់ៗគ្នាទៅផ្ទៀងផ្ទាត់ឈ្មោះយើងឲ្យបានត្រឹមត្រូវ ស្នាក់ការដែលត្រូវទៅបោតឆ្នោត មធ្យោបាយធ្វើដំណើរ និងឯកសារសំខាន់ៗ ដែលត្រូវយកទៅជាមួយ។

៤- នៅតែ ៧ថ្ងៃទៀត ដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លោកបានជូនពរឲ្យ គណបក្សប្រជាជនកម្ពុជាឃុំអំពិលទទួលបានជោគជ័យជាស្ថាពរ និងទទួលយកនូវពរទាំង ៤ ប្រការគ្រប់ៗគ្នាកុំបីឃ្លាងឃ្លៀតឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ចូលរួមពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញគណបក្សប្រជាជនកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-នីហ្សេរីយ៉ា សន្សាពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើវិស័យកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ការហ្វឹក​ហ្វឺន​​បានដើរតួនាទីសំខាន់ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស រួមមចំណែកដល់ការកែទម្រង់​ និងពង្រឹងវិស័យការពារជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន ចុះពិនិត្យចុងក្រោយទីតាំងសម្រាប់ប្រារព្វពិធី"មច្ឆទិវា"នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន និងលោក ជំទាវ ម៉ក់ ស៊ីថា និងសហការីបានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយសមាជិកកណៈបក្សចំនួន៥៥០នាក់នៅឃុំអំពិល ស្រុកកំពង់សៀម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
160 នាក់
ម្សិលមិញ :
141 នាក់
សប្តាហ៍នេះ :
2435 នាក់
ខែនេះ :
12505 នាក់
3 ខែនេះ :
39608 នាក់
សរុប :
498837 នាក់