ភ្នំពេញ៖នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី Kamei Haruko នាយិកាអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារបច្ចេកទេសដើម្បីពិនិត្យ និងវាយតម្លៃរួមលើវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី "Development and Dissemination of Sustainable Production System Based on Invasive Pest Management of Cassava" នៅកម្ពុជា។ បន្ទាប់ពីបានស្តាប់នូវបទបង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវមួយស្តីពី ""ការការពារជំងឺរួញស្លឹក ម៉ូសាអ៊ិចដំឡូងមី" ដែលសហការស្រាវជ្រាវជាមួយសកលវិទ្យាល័យជាតិបាត់ដំបង យ៉ាងលម្អិត ដោយបណ្ឌិត KAWAKAMI Tsukasa (Project Coordinator) រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រីនាយិកា និងវាយតម្លៃខ្ពស់ក្រុមការងារបច្ចេកទេសដែលបានខិតខំស្រាវជ្រាវលើប្រធានបទសំខាន់មួយនេះ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាលទ្ធផលនៃការស្រាវជ្រាវនេះ គឺជាការរកឃើញថ្មីមួយទៀតទាក់ទងនឹងផលិតកម្មដំឡូងមី ជាពិសេសគឺជំងឺរួញស្លឹកម៉ូសាអ៊ិចដើមដំឡូងមីដែលកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់បាននិងកំពុងប្រឈមនាពេលនេះ ជាក់ស្តែងកម្ពុជាមាន ១០ខេត្ត ដែលកំពុងមានបញ្ហានេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា វិធីសាស្រ្តស្រាវជ្រាវដែលក្រុមការងារបានលើកឡើងសុទ្ធតែ ជាមេរៀនល្អៗសម្រាប់ប្រជាកសិករ និងម្ចាស់ចម្ការយកទៅសិក្សារៀនសូត្របង្កើនចំណេះដឹង និងបទពិសោធន៍ ដើម្បីយកទៅអនុវត្តជាក់ស្តែង ក្នុងនោះមានដូចជា ៖១- តើអ្វីជាជំងឺរួញស្លឹកម៉ូសាអិចលើដំឡូងមី?២- ភាពខុសគ្នារវាងជំងឺរួចស្លឹកម៉ូសាអិចលើដំឡូងមី និងរោគសញ្ញាបង្កឡើងដោយថ្នាំសម្លាប់ស្មៅ៣- លក្ខណ:ខុសគ្នានៃការរីករាលដាលរបស់ជំងឺ ៣.១ ការរីករាលដាលតាមរយ:ការចែកចាយកំណាត់ពូជដំឡូងមី ៣.២ ភ្នាក់ងារចម្លងជំងឺរួញស្លឹកម៉ូសាអ៊ិចលើដំឡូងមី៤- វិធីសាស្រ្តគ្រប់គ្រងជំងឺរួញស្លឹកម៉ូសាអ៊ិចលើដំឡូងមី និង៥- វិធីសាស្រ្តគ្រប់គ្រងចម្ការដែលឆ្លងជំងឺឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រលើលទ្ធផលទទួលបាន ដោយឡែកចំពោះបញ្ហាដែលនៅសេសសល់ ឯកឧត្តមរដ្ឋមន្ត្រីស្នើសុំឲ្យក្រុមការងារជំនាញខាង JICA បន្តសហការស្រាវជ្រាវជា មួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីផលិតពូជដំឡូងមីល្អមួយ ដែលធន់នឹងជំងឺរួញស្លឹកម៉ូសាអ៊ិចលើដំឡូងមី ផ្តល់ទិន្នផលខ្ពស់ និងមានគុណភាពល្អ ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជា កសិករយកទៅធ្វើការដាំដុះ និងធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ព័ត៌មានគួរចាប់អារម្មណ៍
នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ការហ្វឹកហ្វឺនបានដើរតួនាទីសំខាន់ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស រួមមចំណែកដល់ការកែទម្រង់ និងពង្រឹងវិស័យការពារជាតិ ()
ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន ចុះពិនិត្យចុងក្រោយទីតាំងសម្រាប់ប្រារព្វពិធី"មច្ឆទិវា"នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ()
ឯកឧត្តម វេង សាខុន និងលោក ជំទាវ ម៉ក់ ស៊ីថា និងសហការីបានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយសមាជិកកណៈបក្សចំនួន៥៥០នាក់នៅឃុំអំពិល ស្រុកកំពង់សៀម ()
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបនាយកនិងអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនA Kirloskar Group Company របស់ឥណ្ឌាដើម្បីសម្តែងការគួរសមនិងស្នើសុំការណែនាំលើកម្មវត្ថុនៃការធ្វើទំនើបកម្មកសិកម្ម ()
អគ្គមេបញ្ជាការបន្តនាំយកអាវភ្លៀងរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នៅទិសយោធភូមិភាគទី៣ ()
វីដែអូ
ចំនួនអ្នកទស្សនា